Projects

Mobile Lab project

Date: 2023-12-16

Type: Training

Location: Salakroav HS Pailin province

About the Project

កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សា នៅខេត្តប៉ៃលិន នៅថ្ងៃទី១៥-១៦ខែធ្នូ ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តប៉ៃលិនបានបើកវគ្គបណ្តុះបណ្តាល”កម្មវិធីទីពិសោធចល័ត”សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ “ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យចំនូន២ គឺវិទ្យាល័យក្រុងទេពនិមិត្ត និងវិទ្យាល័យហ៊ុនសែនសាលាក្រៅខេត្តប៉ៃលិន។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន១៥៤រូប(ស្រី៩៣រូប)។ ការបណ្តុះបណ្តាលនេះមានគោល បំណងណែនាំទាំងទ្រឹស្តីនិងវិធីសាស្រ្តពិសោធន៍ជូនដល់សិស្សានុសិស្សដើម្បីឱ្យពួកគេមានចំណេះដឹងបន្ថែមស្តីពីពិសោធន៍គីមីនៅក្នុងទីពិសោធន៍បង្កើនគុណភាពនៃការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិព្រមទាំង លើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីចាប់ផ្តើមថ្ងៃទី១៥និងទី១៦ ខែធ្នូឆ្នាំ ២០២៣ លោកខាំ យ៉ារីន នាយកវិទ្យាល័យក្រុងទេពនិមិត្ត និងលោកកឹម លេន នាយកវិទ្យាល័យហ៊ុនសែនសាលាក្រៅ បានសម្តែងនូវការស្វាគមន៍និងសប្បាយរីករាយចំពោះ វត្តមានសមាគមគីមីកម្ពុជាដែលបានសហការក្នុងការជួយបណ្តុះបណ្តាលពីមេរៀននិងការអនុវត្តការពិសោធដោយ ផ្ទាល់ដល់សិស្សានុសិស្សទាំងពីរវិទ្យាល័យនៅខេត្តប៉ៃលិន។ លោក ទាំងពីរបានមានមតិស្វាគមន៏យ៉ាងកក់ក្តៅព្រមទាំងណែនាំដល់សិស្សានុសិស្សទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំអនុវត្តន៏ឱ្យបានសស្រាក់សស្រាំនិងប្រឹងប្រែង ចាប់យកចំណេះដឹងទាំងអស់នោះ។ បន្ទាប់មក លោកស្រី កង សុជាតា ប្រធានប្រតិបត្តិសមាគមគីមីបានជម្រាបជូនពីគោលបំណងនៃការបណ្តុះ ណ្តាលការពិសោធនេះ និងការយកចិត្តទុកដាក់សម្របសម្រួលរបស់មន្ទីរអប់រំខេត្តក្នុងការជួយជ្រោមជ្រែងដល់ការ រៀបចំវគ្គបណ្តុះបណ្តាលរយ:ពេលពីរថ្ងៃនេះ។ លោកស្រីក៏បានជម្រាបជូនអង្គពិធីៀងដែរថាសមាគមគីមីបានរៀប ចំកញ្ចប់ពិសោធគីមីខ្នាតតូចដែលក្នុងនោះមានសម្ភារ:និងសារធាតុគីមីអាចធ្វើពិសោធបានជាច្រើនមេរៀន និងជា ច្រើនដងព្រមទាំងអាចកាត់បន្ថយការចំណាយនិងសំណល់ពុលថែមទាំងមិនបង្កគ្រោះថ្នាក់ច្រើនដល់បរិស្ថានទៀតផង។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីទ្បា ខេត្តប៉ៃលិនបានសម្តែងនូវអារម្មណ៍រីករាយព្រមទាំងបានថ្លែងអំណរគុណដល់សមាគមគីមីកម្ពុជាដែលតែងតែសហការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង។ លោកក៏បានរៀបរាប់ពីស្ថានភាពនិងស្ថិតិសាលារៀនទាំងថ្នាក់ មធ្យមសិក្សានិងបឋមសិក្សា និងស្នាដៃជាច្រើនទៀតដែលមន្ទីរអប់រំខេត្តសម្រេចបានកន្លងមក។ លោកក៏បានផ្តាំផ្ញើចំពោះសិស្សានុសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនិងហ៊ានសួរនាំរាល់ចម្ងល់ទាំងទ្បាយពេលមិនទាន់យល់ច្បាស់ដើម្បីចាប់យកចំណេះដឹងទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរថ្ងៃ នេះឱ្យបានច្រើនជាអតិបរមា។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការអនុវត្តការពិ សោធដោយផ្ទាល់ចំនួន៦មេរៀន ដែលមានដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ២. អង្គធាតុចង្អុលពណ៌ pH ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៤. អគ្គិសនីវិភាគទឹក ៥. លក្ខណ:ឧស័្មនអុកស៊ីហ្សែន ៦. ច្បាប់រក្សាម៉ាស សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃ ព្រមទាំងបកស្រាយនិងពិភាក្សាលើលទ្ធ ផលដែលទទួលបានយ៉ាងផុលផុស។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក និងសិស្សានុសិស្ស ទាំងអស់។