About the Project
វគ្គបំប៉នបច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ ជូនលោកគ្រូអ្នកគ្រូគីមី នៅខេត្តតាកែវ កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១១ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាខេត្តតាកែវបានបើកវគ្គបំប៉នស្តីពីបច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិជូន ដល់លោកគ្រូអ្នកគ្រូគីមីទាំងអស់នៅក្នុងខេត្តតាកែវ។ វគ្គបំប៉នរយៈពេលពីរថ្ងៃនេះ បានធ្វើឡើងនៅសាលាធនធានក្នុង បរិវេណវិទ្យាល័យ ជា ស៊ីម តាកែវ ដែលមានសិក្ខាកាមចួលរួមចំនួន ៩៥ នាក់ ក្នុងនោះមានស្ត្រី ៤២នាក់ ហើយលោក គ្រូឧទ្ទេសស្ម័គ្រចិត្តចំនូនបីនាក់ដែលអញ្ចើញមកពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំ។ ក្នុងពិធីបើកវគ្គបំប៉ននេះ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានសមាគមគីមីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះមន្ទីរអប់រំយុវជន និងកីទ្បាខេត្តតាកែវ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការ លើកកម្ពស់ការយល់ដឹងនិងពង្រឹងសមត្ថភាពចំណេះដឹងនិងជំនាញក្នុងការអនុវត្តទីពិសោធ ដល់លោកគ្រូអ្នកគ្រូគីមីក្នុង ខេត្តទាំងអស់ដើម្បីឱ្យលោកគ្រូអ្នកគ្រូទាំងអស់នោះអាចយកចំណេះដឹងនិងជំនាញថ្មីៗទាំងនោះទៅបង្ហាញដល់សិស្សានុ សិស្សបន្តទៀត។ លោកស្រីបានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសស្ម័គ្រចិត្តទាំងបីរូប និងជាសមាជិកសមាគមគីមី កម្ពុជា ដែលបានខិតខំព្យាយាមយកអស់កម្លាំងចិត្តនិងពេលវេលាជួយបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូគីមី ដោយមិនគិត ពីការនឿយហត់។ លោកស្រីអនុប្រធានមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តតាកែវ បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យខិតខំ ក្រេបជញ្ជក់យកចំណេះដឹងទាំងអស់នោះឱ្យបានល្អ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្រៀនសិស្សឱ្យបានល្អនិងធ្វើយ៉ាង ណាទាក់ទាញចំណាប់អារម្មណ៍របស់សិស្សឱ្យងាកមកស្រទ្បាញ់ និងចូលចិត្តរៀនមុខវិជ្ជាគីមីនេះឱ្យបានពូកែ ដើម្បីលើក ស្ទួយវិទ្យាសាស្ត្រឱ្យបានរីកចម្រើនដូចប្រទេសជិតខាងនានា និងជាពិសេសកសាងធនធានមនុស្សដែលមានជំនាញច្បាស់ លាស់ ត្រៀមលក្ខណៈក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ខាងមុខរបស់រាជរដ្ឋាភិបាលកម្ពុជា។ វគ្គបំប៉នពេញពីរថ្ងៃនេះបានប្រព្រឹត្តទៅដោយមានការយកចិត្តទុកដាក់រៀនសូត្រខ្ពស់ពីសំណាក់លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់ និងមានការណែនាំឱ្យធ្វើការពិសោធជាក់ស្តែង ដោយប្រើប្រាស់ឧបករណ៍ ងាយៗដែលមាននៅ ក្នុងស្រុកនិងមិនលំបាករកទ្បើយ។ ខ្លឹមសារនៃការពិសោធដែលផ្តល់ជូនសិក្ខាកាមរួមមានៈ • សុវត្ថិភាពទីពិសោធន៍និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន • ទង្វើអុកស៊ីហ្សែន និងអ៊ីដ្រូហ្សែន • កំណត់បរិមាណអាស៊ីដអេតាណូអ៊ិកក្នុងទឹកខ្មេះដោយវិធីអត្រាកម្ម • ក្រូម៉ាតូក្រាហ្វី និងក្រូម៉ាតូក្រាហ្វីបន្ទះស្តើង • ការកំណត់ដង់ស៊ីតេវត្ថុ • អំពើនៃអាស៊ីដលើលោហៈ • តេស្ត pH លើផ្លែឈើមួយចំនួន • ការរៀបចំសូលុយស្យុងអង្គធាតុចង្អុលពណ៌ • តេស្តទឹកនោមផ្អែម • បទបង្ហាញស្តីពីអាសេនិកក្នុងប្រទេសកម្ពុជា បរិស្ថាន និងផលប៉ះពាល់លើសុខភាព • បទបង្ហាញស្តីពីអាល់កុល និងសុខភាព។ សិក្ខាសាលាស្តីពីបីច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ ពេញបានប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងបរិយាកាសរីករាយ ពេញចិត្តនិងចូលរួមយ៉ាងសស្រាក់សស្រាំពីលោកគ្រូ អ្នក គ្រូជាសិក្ខាកាមទាំងអស់។ លោកគ្រូឧទ្ទេសក៏បានចែកជូនសិក្ខាកាមនូវឯកសារ និងសម្ភារៈពិសោធមួយចំនួនដល លោ់កគ្រូអ្នកគ្រូ ដើម្បីទុកយកទៅធ្វើពិសោធបង្ហាញដល់សិស្សានុសិស្សតាមសាលារៀងៗខ្លួន។ សិក្ខាកាមទាំងអស់ក៏បានចូលរួមវិភាគទានផ្ទាល់ខ្លួនដើម្បីជួយទ្រទ្រង់សកម្មភាពសមាគមគីមីកម្ពុជា ដែល សរុបមានចំនួន មួយរយហាសឹបពាន់រៀល និងពីរដុល្លាអាមេរិកផងដែរ។