About the Project
វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមីនៅស្រុកឈូក ខេត្តកំពត ថ្ងៃទី ០២–០៣ ខែធ្នូ ឆ្នាំ ២០២១ នៅថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ ២០២១ សមាគមគីមីកម្ពុជាសហការជាមួយមន្ទីរអប់រំ យុវជននិងកីទ្បាខេត្តកំពត បានបើកវគ្គបំប៉នស្តីពី “បច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមី នៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោក គ្រូអ្នកគ្រូគីមី នៅសាលាធនធាននៃវិ ទ្យាល័យ ហ៊ុន សែន ឈូក ស្រុកឈូក ខេត្តកំពត។ វគ្គបំប៉នមានគោលបំណងណែនាំទាំងទ្រឹស្តីនិងវិធីសាស្រ្តពិសោធន៍ រួមទាំងពិសោធន៍ខ្នាតតូច (ប្រើប្រាស់ធាតុគីមីតិច មិនប៉ះពាល់ដល់បរិស្ថាន និងអាចអនុវត្តបានក្នុងថ្នាក់រៀនមិនចាំបាច់មានបន្ទប់ពិសោធន៍) ជូនដល់លោកគ្រូ អ្នកគ្រូគីមី ដែល អញ្ជើញមកពីវីទ្យាល័យនៃបួនស្រុកក្នុងខេត្តកំពត ដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទី ពិសោធន៍ បង្កើនគុណភាពបង្រៀននិងរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិនិងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី ។ លោកគ្រូ អ្នកគ្រូគីមីដែលបង្រៀននៅមធ្យមសិក្សាទុតិយភូមិនៃវិទ្យាល័យក្នុងស្រុកបួននៃខេត្តកំពត (ស្រុកដងទង់ ឈូក អង្គរជ័យនិងជុំគិរី) ចំនួន៥០នាក់ (ស្រី១៧នាក់) បានអញ្ចើញមកចូលរួមក្នុងវគ្គបំប៉ននេះ។ លោក តាក ហាក់ ប្រធានមន្ទីរអប់រំយុវជន និងកីទ្បាខេត្តកំពត លោក អ៊ូ ឌី អនុប្រធានការិយាល័យស្រុកឈូក លោក នាយកវិទ្យាល័ហ៊ុន សែន ឈូក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា លោក ទ្បុងទ្បាយ សមាជិកក្រុមប្រឹក្សាភិបាល កញ្ញាបណ្ឌិត ចេក សុថា ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកវគ្គបំប៉ននេះ។ គ្រូឧទ្ទេសបានធ្វើការ ណែនាំ ពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖ ១. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន ២. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ ៣. មេរៀនស៊ីនេទិក: o ចេះធ្វើប្រតិកម្មរវាងទឹកអុកស៊ីហ្សែន H2O2)និងអ៊ីយ៉ុងអ៊ីយ៉ូឌួ I– និងចេះធ្វើអត្រារកបរិមាណ I2 ដែលកើតទៅតាមពេលកំណត់នីមួយៗដោយប្រើសូលុយស្យុងរេដុករជា S2O32–។ o ចេះគូសខ្សែកោង n(I2)= ƒ(t) និងទាញរកល្បឿនមធ្យមកំណអ៊ីយ៉ូដនៅចន្លោះពេល t1និង t2 ល្បឿនបំបាត់ H2O2 (ល្បឿនមធ្យម ល្បឿនខណ: ) ពេលពាក់កណ្តាលប្រតិកម្ម(t1/2)។ ៤. ទង្វើសាប៊ូ ឬសាប៊ូកម្ម?(ក្នុងនេះមិនបាច់រៀបរាប់ពីរបៀបធ្វើទេ) ៥. ប្រតិកម្មអេស្ទែកម្ម សិក្ខាសាលា បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមយ៉ាង យកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។