Projects

Training Workshop on “ How to conduct the experimental work in Chemistry laboratory and Theoretical Methodology”

Date: 2017-04-20

Type: Training

Location: Sihanoukville

About the Project

នៅថ្ងៃទី២០–២១ ខែ មេសា ឆ្នាំ ២០១៧ សមាគមគីមីកម្ពុជាសហការជាមួយមន្ទីរអប់រំយុវជននិងកីទ្បា ខេត្តព្រះសីហនុ បានបើកវគ្គបំប៉នស្តីពីបច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធានក្នុងបរិវេណនៃវិទ្យាល័យ អង្គរ ខេត្តព្រះសីហនុ។ សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមីនៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ និងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន ៣០នាក់ (ស្រី៧នាក់) និងបានអញ្ចើញមកចូលរួមក្នុងសិក្ខាសាលានេះ។ លោក ជ័យ បូរីវ៉ាត់ អនុប្រធានមន្ទីរអប់រំយុវជន និងកីទ្បាខេត្ត លោកប្រធានការិយាល័យមធ្យម លោកនាយកវិទ្យាល័យអង្គរ ខេត្តព្រះសីហនុ លោកបណ្ឌិត តុប ស៊ីដែន សមាជិកក្រុមប្រឹក្សាភិបាលសមាគមគីមី និង លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកវគ្គបំប៉ននេះ។ គ្រូឧទ្ទេសបានធ្វើការណែនាំពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖ ក. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន ខ. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ គ. សង្កេតប្រតិកម្មលោហៈសូដ្យូម ជាមួយទឹក ឃ. ការធ្វើតេស្តទឹកនោមផ្អែម ង. អត្រាកម្មអាស៊ីដខ្សោយ បាសខ្លាំង ច. ទង្វើសាប៊ូ។ នៅពេលរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារសមាគមគីមីកម្ពុជាបានលើកយកបទបង្ហាញមួយនៃកម្មវិធីអគ្គរដ្ឋទូតវ័យក្មេង គឺវិធីរៀបចំជ្ហេលលាបសក់ ជូនដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់ ព្រមទាំងអនុវត្តកម្មវិធីនេះនៅទីសាធារណៈបង្ហាញដល់សិស្សានុសិស្ស ប្រមាណជា៥០នាក់បានចូលរួម។ សិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការផលិតជ្ហេលលាបសក់។ សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។