Projects

Training Workshop on “ How to conduct the experimental work in Chemistry laboratory and Theoretical Methodology”

Date: 2018-11-16

Type: Training

Location: Pursat province

About the Project

នៅថ្ងៃទី ១៦–១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ សមាគមគីមីកម្ពុជាសហការជាមួយមន្ទីរអប់រំយុវ ជននិងកីទ្បាខេត្តពោធិ៍សាត់បានបើកវគ្គបំប៉នស្តីពី“បច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមី នៅសាលាធនធាននៃវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមីនៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ និងលើកទឹក ចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន៥០នាក់ (ស្រី១៤នាក់)បានអញ្ចើញមកចូលរួមក្នុងសិក្ខាសាលានេះ។ លោក លឹម វុទ្ធី អនុប្រធានមន្ទីរអប់រំយុវជន និងកីទ្បាខេត្តពោធិ៍សាត់ លោក ស៊ើង ដារ៉ា អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ លោក អាំង តាក់មុនី នាយកវិទ្យាល័ពោធិ៍សាត់ លោក ទ្បុងទ្បាយ សមាជិកក្រុមប្រឹក្សាភិបាល លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកវគ្គបំប៉ននេះ។ គ្រូឧទ្ទេសបានធ្វើការណែនាំពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖ ក. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន ខ. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ គ. មេរៀនស៊ីនេទិក ឃ. ប្រតិកម្មអុកស៊ីដូរេដុកម្ម៖ - សង្កេតប្រតិកម្មលោហៈសូដ្យូម ជាមួយទឹក, Fe + CuSO4 - ប្រតិកម្មលោហៈ និងអាស៊ីដ និងសកម្មភាពគីមីនៃលោហៈ ង. ទង្វើសាប៊ូ ។ នៅពេលរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសមាគមគីមីកម្ពុជាបានលើកយកបទបង្ហាញមួយនៃកម្មវិធីអគ្គរដ្ឋទូតវ័យក្មេង គឺវិធីរៀបចំជ្ហេលលាបសក់ ជូនដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់ ព្រមទាំងអនុវត្តកម្មវិធីនេះនៅទីសាធារណៈបង្ហាញដល់សិស្សានុសិស្ស ប្រមាណជា ៩០ នាក់បានចូលរួម។ សិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំង ព្រមទាំងចូលរួមប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំក្នុងការផលិត ជ្ហេលលាបសក់។ ជ័យលាភីទាំងប្រាំក្រុមបានទទួលវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តពីសមាគមគីមីកម្ពុជាផងដែរ។ សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។