About the Project
នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ ២០២៣ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៤៤ រូប (ស្រី១៩រូប) អញ្ជើញមកពីវិទ្យាល័យ១៨ ក្នុងស្រុក៥(ច្បារមន សំរោងទង គងពិសី ឧត្តុង្គ ភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមី ដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។