Projects

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកោះកុង ថ្ងៃទី ២៨–២៩ ខែមេសា ឆ្នាំ ២០២៣

Date: 2023-04-28

Type: Training

Location: ខេត្តកោះកុង

About the Project

នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ខេត្តកោះកុង។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣៨ រូប (ស្រី១៥រូប) អញ្ជើញមកពីវិទ្យាល័យ១១ ក្នុងក្រុង/ស្រុក៤(ក្រុងខេមរ:ភូមិន្ទ ស្រុកកោះកុង ស្រុកថ្មបំាង និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង)។ សិក្ខាសាលានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។