របាយការណ៍សន្និសីទជាតិលើកទី៧ស្តីពី "គីមី និងជីវិត" កាលពីថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ២០១៦ សមាគមគីមីកម្ពុជាសហការជាមួយផ្នែកគីមី និងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទជាតិលើកទី៧ស្តីពី «គីមី និងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្រុម ISP នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ១៦០នាក់ (ស្រី៦១នាក់) ដែលជា លោកគ្រូ អ្នកគ្រូគីមី សមាជិកសមាជិកាសមាគមគីមីកម្ពុជា លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្តរាជធានី លោកលោកស្រីបណ្ឌិតសាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យ និស្សិត អ្នកស្រាវជ្រាវគីមី នៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈ និងឯកជន ស្ថាប័នមន្ទីរពាក់ព័ន្ធមានដូចជា ក្រសួងអប់រំ ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម ឧស្សាហកម្ម បរិស្ថាន មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អង្គការជាតិ និងអន្តរជាតិនានា និងអ្នកសារព័ត៌មាន។ ១. ពិធីបើកសន្និសីទ ជាកិច្ចចាប់ផ្តើមកញ្ញាបណ្ឌិត ចេក សុថា សមាជិកបម្រុងនៃរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានផ្នែកគីមី និងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ព្រមទាំង គណៈអធិបតី លោកគ្រូ អ្នកគ្រូ វាគ្មិន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មាន តម្លៃអញ្ជើញមកចូលរួមក្នុងសន្និសីទស្ដីពី"ជីវិតនិង គីមី "នៅថ្ងៃនេះ និងបានជម្រាបជូនពីគោលបំណង នៃសន្និ សីទដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ការយល់ដឹងជាទូទៅលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ជាពិ សេស ពត៌មាន និងចំណេះដឹងថ្មីៗទាក់ទងនឹងបញ្ហាបរិស្ថាន និងសុខភាពប្រជាពលរដ្ឋប្រចាំថ្ងៃ តាមរយៈបទ បង្ហាញជាបន្តបន្ទាប់របស់វាគ្មិនទាំងទ្បាយ។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិ [ បត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនអំពីការសហការកន្លងមករវាងសមាគមគីមីកម្ពុជានិងផ្នែកគីមី និងចំណី អាហារនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំសន្និសីទជារៀងរាល់ឆ្នាំរបស់ខ្លួន។ លោកស្រីបានលើកទ្បើងថា ក្រៅពីការងារបណ្តុះបណ្តាលសមត្ថភាពជំនាញក្នុងមន្ទីរពិសោធជូនលោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្តនោះ សមាគមក៏បានចូលរួមគ្រប់សកម្មភាពរបស់ក្រសួងអប់រំក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រនេះ ដូចជា ការរៀបចំកែ សម្រួលកម្មវិធីថ្មី ការចូលរួមក្នុងទិវាមហោស្រពវិទ្យាសាស្ត្រនានា និងសិក្ខាសាលាដែលពាក់ព័ន្ធនឹងការកែ សម្រួលកម្មវិធីសិក្សានេះផងដែរ។ ជាងនេះទៅទៀត សមាគមគីមីកម្ពុជា បានខិតខំសម្រេចនូវគម្រោងកម្មវិធីថ្មី មួយទៀត គឺការផលិតស្ពតវីដេអូស្តីពី “ការបង្រៀនមេរៀន និងវិធីដោះស្រាយលំហាត់គីមី “ បានសរុបចំនួន ៩ ស្ពត តាមកម្មវិធីថ្នាក់ទី១២នៃមធ្យមសិក្សាទុតិយភូមិ រួចហើយបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និវេប សាយរបស់សមាគមគីមីកម្ពុជា។ សមាគមក៏បានផលិតស្ពតវីដេអូស្តីពី“ការអនុវត្តផ្ទាល់ក្នុងទីពិសោធន៍” របស់ លោកគ្រូអ្នកគ្រូគីមី និងសិស្សានុសិស្សតាមបណ្តាខេត្តមួយចំនួនដើម្បីទុកជាឯកសារផ្សព្វផ្សាយបន្តឱ្យ បាន កាន់ តែទូលំទូលាយបន្ថែមទៀត។ លោកស្រីបានបន្តថា សន្និសីទពីរថ្ងៃនេះនឹងផ្តល់ជូននូវលទ្ធផលនៃការស្រាវជ្រាវ ថ្មីៗទាក់ទងនឹងចំណីអាហារ និងសុខភាព មានត្រីសាច់ បន្លែផ្លែឈើ គុណភាពទឹក ការបំពុលខ្យល់ សារធាតុគីមី ថ្នាំគីមីកសិកម្ម។ល។ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទ បានមានប្រសាសន៍ថា សកម្មភាពរបស់សមាគមគីមីកម្ពុជាមានសារៈសំខាន់ណាស់ក្នុងការជួយលើកស្ទួយការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជា ព្រោះសមាគមមានភាពបត់បែនងាយស្រួលជាង ព្រមទាំងអាចចុះទៅដល់មូលដ្ឋានជាង ។ ឯកឧត្តមក៍បានបន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងទទួលបានអាគារវិទ្យាសាស្រ្តថ្មីមួយទៀត ដែល មាន កម្ពស់ជាច្រើនជាន់ (ជាអាគារ STEAM)ដូចនេះសង្ឃឹមថា វិស័យវិទ្យាសាស្រ្តនេះនឹងមានការរីកចម្រើនកាន់ តែ ខ្លាំងឡើងជាក់ជាមិនខាន។ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោតសរសើរដល់អ្នករៀបចំសន្និសីទនេះ ដែលបានសហការគ្នាល្អក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះចេញជារូបរាងទ្បើង ក្នុងគោលបំណងចែករំលែកព័ត៌មានថ្មីៗ នៃលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវ និងនិស្សិតផ្នែកគីមីនិងគីមីចំណីអាហារ នៃសាកលវិទ្យាល័យនានា។ លោកជំទាវក៏បានសំណូមពរដល់ពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យ បានច្បាស់ចំពោះការប្រើប្រាស់អាហារ ក៏ដូចជាគ្រឿងសំអាងនានាដែលអាចមានផលប៉ះពាល់ដល់សុខភាព។ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងអប់រំ យុវ ជន និងកីឡា បានថ្លែងសុន្ទរកថាបើកសន្និសីទ ដោយបង្ហាញជូននូវព័ត៌មានដែលមានសារៈសំខាន់ជាគន្លឹះ ព្រម ទាំងគាំទ្រយ៉ាងខ្លាំងនូវសកម្មភាពសមាគមគីមីកម្ពុជាដែលបានបានជួយពង្រឹងសមត្ថភាពលោកគ្រូអ្នកគ្រូកន្លង មក និងការចូលរួមក្នុងការជួយរៀបចំ កែសម្រួលកម្មវិធីសិក្សាថ្មីរបស់ក្រសួង។ លោកជំទាវបានលើកទឹកចិត្ត ដល់សមាគមគីមីឱ្យខិតខំអនុវត្តការងាររបស់ខ្លួនបន្តទៀត។ ២. ដំណើរការនៃអង្គសន្និសីទ នៅក្នុងសន្និសីទពីរថ្ងៃនេះ មានវាគ្មិនសរុបចំនួន ១៤ រូប ធ្វើបទបង្ហាញលើប្រធានបទនានាមានដូចខាងក្រោម៖ - បទបង្ហាញទី១ ដោយកញ្ញា មុន្នីរតន៍ សុភាវត្តី និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី ‹ការកំណត់រកវត្ត មានបាក់តេរី Escheriche coli និង Salmonella spp ក្នុងសាច់គោ សាច់ជ្រូក និងសាច់ត្រី ក្នុងទី ផ្សារធំៗនៃរាជធានីភ្នំពេញ ព្រមទាំងការធ្វើតេស្តទៅលើភាពស៊ាំនឹងអង់ទីប្យូទិក›។ ភាគសំណាកសរុ បចំនួន៣៦ (សាច់គោ ១២ សាច់ជ្រូក១២ ត្រី១២ យកពីផ្សារធំៗចំនួន៤៖ ផ្សារដើមគរ ផ្សារអូរឫស្សី ផ្សារកណ្ដាល និងផ្សារធំថ្មី) និងអង់ទីប្យូទិកចំនួន១១ប្រភេទ។ ការពិសោធបានបង្ហាញថា បរិមាណបាក់តេរី Escheriche coli និង Salmonella spp ដែលឆ្លងចូលទៅក្នុងសាច់មានលើសពីកម្រិតស្ដង់ដា ហើយបាក់តេរីទាំងពីរប្រភេទនេះ ស៊ាំនឹងអង់ទីប្យូទិកលើសពីមួយប្រ ភេទជាពិសេសស៊ាំទៅនឹងប្រភេទថ្នាំដែលប្រើសម្រាប់ព្យាបាលមនុស្ស ដូចជា amoxicilline, clavunic acid, ampicilline និង tetracycline ជាដើម។ - បទបង្ហាញទី២ ដោយ កញ្ញា លី សុខនី បេក្ខជនបណ្ឌិត និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជាស្តីពី ‹ឥទ្ធិពលនៃសីតុណ្ហភាព ទៅលើការធ្វើល្បើងស្រាអង្គរដោយប្រើដំបែ›។ កញ្ញាបានកំណត់យកសីតុណ្ណ ភាពចំនួនបួនប្រភេទ៖ ២៥, ៣០, ៣៥, និងសីតុណ្ណភាពក្នុងបន្ទប់ ដោយប្រើអង្ករដំណើប(Cambodian traditional starters)បីប្រភេទផ្សេងគ្នា និងប្រើលក្ខណៈផ្សេងៗនៃស្រាដំបែ (Evolution of physiochemical characteristics of red rice wine)។ លទ្ធផលទទួល ស្រាកើតចេញពីមេដំបែ (Solid-state fermentation leads to maximum substrate), អេតាណុលមានកម្តៅរហូតដល់ ៣០ អង្សាសេ សម្រាប់ប្រភេទសំណាក A និង B ហើយ ២៥ អង្សាសេសម្រាប់ DCK (Highest yield ethanol: 30 ˚C for A and B, 25 ˚C for DCK), ឥទ្ធិពលនៃសីតុណ្ហភាពមានភាពខុសៗគ្នាចំពោះអង្ករដំណើប DOB និង DCK (Effect of temperature has significant difference for starter DOB and DCK), មិនមាន សារៈសំខាន់ចំពោះសីតុណ្ណភាព ដូចគ្នាសម្រាប់ការបន្សាំមេដំបែ(No significant difference for the same fermented temperature), និង ការអនុវត្តទៅលើបន្សាំមេដំបែប្រភេទ DCK>DOB>DPK(Fermentation performance: DCK>DOB>DPK)។ -បទបង្ហាញទី៣ ដោយបណ្ឌិត ព្រំ សូរីយា សាស្រ្តា ចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី‹បម្រែ បម្រួល សមាសធាតុកាបូន, pH, និងកម្រិតអំបិលក្នុងទឹកទន្លេ ដីល្បាប់សំបូរដោយ Fes (នៅតំបន់ត្រូពិច)›។ គោល បំណងនៃការស្រាវជ្រាវគឺ អភិវឌ្ឍជាបឋមលើបន្សំទិន្ន ន័យគីមីកាបូន និងអ៊ីដ្រូសែននៅប្រុយណេ(BES), ដំណើរ ការលើអថេរជាតិអំបិល និង pH បង្ហាញនូវការពាក់ព័ន្ធគ្នាជាមួយទឹកភ្លៀង និងកម្លាំងទំនោរ, ការសង្កេតជាតិ អាស៊ីដនៃអថេរផ្ទៃទឹកមាន pH, អំបិលអាល់កាឡាំងសរុប(TA) រលាយទៅក្នុងកាបូនអសរី រាង្គ (DIC), pCO2 , calcite saturation, និង ជាតិទឹក aragonite។ -បទបង្ហាញទី៤ ដោយលោក វ៉ាន់ គឹមរឿន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី ‹ការកំណត់បរិមាណ ប៊ីផេនីលប៉ូលីក្លរ៉ួ និងឌីក្លរ៉ូឌីផេនីលទ្រីក្លរ៉ូអេតានក្នុងប្រហុកពីខេត្តនៅជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេ គង្គ›។ ការសិក្សាមានគោលបំណង ស្វែងរកវត្តមាន និងកំណត់បរិមាណ ប្រៀបធៀបកំហាប់ ប៊ីផេនីលប៉ូលីក្លរ៉ួ (PCBs) និងឌីក្លរ៉ូឌីផេនីលទ្រីក្លរ៉ូអេតាន(DDTs) ក្នុងប្រហុកតាមទីកន្លែងខុសគ្នា និងវាយតម្លៃទៅលើសុខភាព។ លទ្វផលនៃការវិភាគសំណាកបានបង្ហាញថា កម្រិត DDT សរុបក្នុងខ្លាញ់ត្រីមានតម្លៃទាប ជាងការកំណត់កម្រិត កាកសំណល់ខ្ពស់បំផុតនៅក្នុងខ្លាញ់សត្វដែលបានកំណត់ឡើងដោយ WHO គឺ 5mg/kg។ ចំណែក PBCS វិញមានកម្រិតទាបជាងកំហាប់ដែលកំណត់ឡើងដោយ WHO គឺ 1mg/kg។ - បទបង្ហាញទី៥ ដោយកញ្ញា អ៊ិត ពុទ្ធារី បេក្ខជនបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី ‹ការដកអាសេនិក និងលោហៈធ្ងន់ចេញពីទឹកអណ្ដូង ដោយដីក្រហម កំទេចត្រែង និងកំទេចត្រែងស្រោបដែកអុកស៊ីដ›។ គោលបំណងគឺចង់ស្វែងរក វិធីងាយៗក្នុង ការដកយកអាសេនិក និងលោហៈធ្ងន់ចេញពីទឹកអណ្ដូង ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់។ វិធីសាស្រ្តគឺ ការស្រូបសើ និងជីវស្រូបសើ។ លទ្ធផលបង្ហាញថា ក្នុងរយៈពេល ៣០នាទី កំទេចត្រែងស្រោបដែកអុកស៊ីត ០,៣ ក្រាម អាចស្រូបសើទឹកអណ្តូងដែលមានសារធាតុបំពុលទាំងនេះក្នុងមាឌ ១០០ មីលីលីត្រ បានរហូត ដល់កម្រិតទាបជាងស្តង់ដា WHO។ -បទបង្ហាញទី៦ ដោយលោក វ៉ាន់ ទិម៉ា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការកំណត់បរិមាណអាញ៉ុង និងកាចុងក្នុងទឹកទន្លេមេគង្គ និងបឹងទន្លេសាប ដោយប្រើប្រាស់ម៉ាស៊ីនក្រូម៉ាតូក្រាហ្វីបណ្តូរអ៊ីយ៉ុង”។ វិធីសាស្រ្ត គឺប្រមូលយកភាគសំណាកចំនួន១៨ពីខេត្តចំនួនបី កំពង់ចាម កំពង់ឆ្នាំងនិងកណ្ដាល។ ការវិភាគរក បរិមាណ អ៊ីយ៉ុងដោយប្រើម៉ាស៊ីនក្រូម៉ាតូក្រាហ្វីបណ្តូរអ៊ីយ៉ុង លទ្ធផលបានបង្ហាញថា បរិមាណអាញ៉ុង និងកាចុងក្នុងទឹក ទន្លេមេគង្គ និងទន្លេសាបគឺមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ ព្រោះតម្លៃសុទ្ធតែស្ថិតក្រោមតម្លៃ WHO និងតម្លៃស្តង់ដាសុវត្ថិភាពទឹកកម្ពុជាផងដែរ។ -បទបង្ហាញទី៧ ដោយលោក ផន សុខឃាន់ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតសាកលវិទ្យាល័យ Umea នៃប្រទេសស៊ុយអ៊ែត ស្តីពី ‹Single Mutant Q48A of Adenylate Kinase from Escherchia coli decreases the Enzymatic Activity›។ គោលបំណងនៃការសិក្សាគឺ តើមុយតាស្យុង Q48A អាចធ្វើឱ្យសកម្មភាពរបស់វាកើនឡើងដែរឬទេ?។ វីធីសាស្រ្តគឺចាក់បញ្ចូលប្លាស្មីត(plasmid) ទៅក្នុងកោសិកា បាក់តេរី E. coli (BL21/DE3) រួចបន្សុទ្ធប្រូតេអ៊ីនសុទ្ធពីបាក់តេរី E. coli បន្ទាប់ពីទទួលបានប្រូតេអ៊ីនសុទ្ធ គេបន្តការសិក្សាពីទម្រង់ ក៏ដូចជាស្ថេរភាពកម្តៅ និងសិក្សាពីសកម្មភាពអង់ស៊ីម។ ជាលទ្ធផល បន្ទាប់ពី ធ្វើមុយតាស្យុង អង់ស៊ីមគឺមានសកម្មភាពយឺត។ -បទបង្ហាញទី៨ ដោយ កញ្ញា ជួង ម៉ារី អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតសា កល វិទ្យាល័យ Umea នៃប្រទេសស៊ុយអ៊ែតស្តីពី ‹តើមុយតាស្យុង R119A ដែលបានមកពី Escherichia coli Aderylate Kinase អាចធ្វើឱ្យទម្រង់បើករបស់វាក្លាយជាទម្រង់បិទបានដែរឬទេ?›។ គោលបំណងនៃការសិក្សាគឺ សង្កេតមើលថាតើមុយតាស្យុង R119A អាចធ្វើឱ្យទម្រង់បើករបស់វាប្តូរទៅជាបិទបានដែរឬទេ?។ វិធីសាស្រ្តគឺ រៀបចំប្រូតេអ៊ីន រួចវាស់ទម្រង់លាតរបស់ប្រូតេអ៊ីនអាស្រ័យលើសីតុណ្ណភាព រួចធ្វើតេស្តទៅលើសកម្មភាព ស៊ីនេទិករបស់អង់ស៊ីម Adenylate Kinase និង HSQC-Spectroscopy។ ជាលទ្ធផល មុយតាស្យុង R119A មិនអាចធ្វើឱ្យទម្រង់បើករបស់វាក្លាយជាទម្រង់បិទបានទេ។ -បទបង្ហាញទី៩ ដោយលោកស្រី អ៊ឹង សុវណ្ណលី ប្រធានសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរស្តីពី ‹អា ហារ និងសុខភាព›។ គោលបំណងនៃបទបង្ហាញនេះគឺបរិយាយពីអាហារមួយចំនួនសម្រាប់ទ្រទ្រង់សុខភាព ដូចជាស្អំ ស្លឹកបាស ស្លឹកឆាក់ផ្លូ ស្លឹកយ៉ាណាង ស្លឹកឡាងជឺត ស្លឹកម្រុំ សណ្ដែកផ្កាយ សណ្ដែកបណ្ដុះ ខ្លាញ់ជ្រូក និងប្រេងសណ្ដែក និងអាហារសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម អាហារធ្វើឱ្យអាយុវែង។ -បទបង្ហាញទី១០ ដោយលោក ប៉ិច បូលៀង ក្រុមហ៊ុន ស៊ីណូហ្គោកូ (Sinogoco)ស្តីពី ‹ក្លិនសម្រាប់គ្រឿងឧបភោគនិងបរិភោគ› ដែលមានគោលបំណងចង់បង្ហាញថា ក្លិនមានសារៈសំខាន់ណាស់សម្រាប់គ្រឿងឧប ភោគបរិភោគ៖ ក្លិន Fragrances សម្រាប់គ្រឿងឧបភោគ និងក្លិន Flavour(រសជាតិសម្រាប់អាហារបរិភោគ) ហើយក្រុមហ៊ុនស៊ីណូហ្គោកូ ជាអ្នកផ្គត់ផ្គង់និងផ្តល់មេក្លិនទាំងនេះនៅកម្ពុជាយើង។ -បទបង្ហាញទី១១ ដោយ កញ្ញា ឆាយ សុធាវី អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី‹ការសិក្សាអំពីវត្តមាន និងបរិមាណនៃសមាសធាតុប៉ូលីស៊ីក្លិចអារ៉ូម៉ាទិកអ៊ីដ្រូកាបួ នៅក្នុងបរិយាកាសក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា›។ TO-13A និង Kim Oanh ជាវីធីសាស្រ្តដែលបានប្រើក្នុងការស្រាវជ្រាវ។ លទ្ធផល នៃការ វិភាគភាគសំណាកខ្យល់ក្នុងតំបន់លំនៅដ្ឋានជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងខណ្ឌសែនសុខ និងតំបន់ តាមដងផ្លូវ ជិតសណ្ឋាគារឈូកទិព្វ ក្នុងខណ្ឌទួលគោក បានបង្ហាញថា សុទ្ធតែមានវត្ដមាននៃពពួក PAHs ទាំង១៣ប្រភេទ។ នេះជាសារមួយបញ្ជាក់ថាមានការកើតឡើងនៃខ្យល់ពុលក្នុងបរិយាកាសក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ -បទបង្ហាញទី១២ ដោយលោក ប៉ក់ វណ្ណៈ បេក្ខជនបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាគ្រូគីមីនៅ វិទ្យាល័យព្រះស៊ីសុវត្តិស្តីពី‹អត្តសញ្ញាណកម្មបរិមាណអ៊ីយ៉ុងស្យានួ និងនីត្រាតក្នុងមើមដំឡូងមី តាមពូជនិងអា យុកាលលូតលាស់›។ វិធីសាស្រ្តដើម្បីជម្រះសារធាតុពុល ស្យានួ និងនីត្រាតគឺ ចំហុយ ស្ងោរ និងធ្វើម្សៅមី ហើយនិងវិធីសាស្រ្តវីភាគគឺ ក្រដាសពីក្រាត និងនីត្រាតកម្មនៃអាស៊ីដសាលីស៊ីលិច ដោយប្រើឧបករណ៍ស្បិច ត្រូផូតូម៉ែត្រ។ ជាលទ្ធផលនៃការស្រាវជ្រាវគឺបានរកឃើញថា វត្តមានបរិមាណដ៏ច្រើននៃអ៊ីយ៉ុងស្យានួ និង នីត្រាតគឺ ជាដើមហេតុធ្វើឱ្យមើមដំឡូងមីពុលកាលណាយើងទទួលទានវាដោយមិនបានសម្អាត ឬជម្រះសារ ធាតុ ទាំងពីរនេះ ឱ្យបានត្រឹមត្រូវ។ បរិមាណស្យានួ និងនីត្រាតប្រែប្រួលតាមពូជ ហើយបរិមាណនេះ ថយតាមកំណើនរយៈពេលលូត លាស់។ -បទបង្ហាញទី១៣ ដោយបណ្ឌិត ហែម លីណា អ្នកស្រាវជ្រាវសាលាជាតិកសិកម្មព្រែកលៀបស្តីពី ‹ការកំណត់រកសំណល់ថ្នាំសម្លាប់សត្វល្អិត (ស្យែមេតុកសាំម និងក្លរស្យែនីឌិន) ក្នុងផ្លែទទឹម›។ គោលបំណង នៃការសិក្សាស្រាវជ្រាវនេះគឺចង់ស្វែងរកវិធីសាស្រ្តច្រោះ និងចង់វាយតម្លៃរកកម្រិតពុល។ បន្ទាប់ពីសម្អាត សំណល់ជាតិពុល និងធ្វើការវិភាគតាមម៉ាស៊ីន HPCL-UVD លទ្ធផលបង្ហាញថា សំណល់ថ្នាំ សត្វល្អិតក្នុងផ្លែទទឹម ទាបជាងកម្រិតនៃកម្រិតសុវត្ថិភាព។ -បទបង្ហាញទី១៤ ដោយបណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវនៃសមាគមគីមីកម្ពុជាស្តីពី ‹បច្ចេកវិទ្យាសម្រាប់ ការស្រាវជ្រាវ›។ លោកបានបង្ហាញពីការបង្កើតអ៊ីម៉ែល និងវិធីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការទាក់ទងនិងការ ស្រាវជ្រាវឯកសារ។ បន្ទាប់ពីបទបង្ហាញនីមួយៗមក កម្មវិធីសំណួរ ចម្លើយ និងសំណូមពរយ៉ាងផុលផុស ដែលញុំាងឱ្យអ្នក ចូលរួមកាន់តែយល់ច្បាស់ពីលទ្ធផលនៃការស្រាវជ្រាវរបស់វាគ្មិន។ ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិតសៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបាន បង្ហាញជូនពី ផែនការប្រចាំឆ្នាំ២០១៧ របស់សមាគមគីមីកម្ពុជាជូនដល់សមាជិកអង្គសន្និសីទផងដែរ។ ៣. ពិធីបិទសន្និសីទ ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃសន្និសីទរយៈពេលពីរថ្ងៃកន្លងមក។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ជាទីប្រឹក្សារាជ បណ្ឌិត្យ សភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យសង្គមមានការអភិវឌ្ឍ ដូចប្រទេសក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិ និងអន្តរជាតិនិងគណៈកម្មការរៀបចំសន្និសីទជាពិសេសអរគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។ ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម បានជូនវិញ្ញាប័នបត្រដល់វាគ្មិនដែលបានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ។
Date: 2016-09-08
Location: PHNOM PENH CITY
Join The Event