Date: 2023-12-17
Location: Pailin Province
កំណត់ហេតុកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៩:៣០ ដល់ ១១:៣០ នាទីព្រឹក Retreat នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទីព្រឹក សមាគមគីមីកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាភិបាលនិងសមាជិកប្រតិបត្តិទាំងអស់នៃសមាគមគីមីកម្ពុជាដើម្បីលើកផែនការការងារសម្រាប់ឆ្នាំ២០២៤ ដែលមានសមាសភាពអ្នកចូលរួម៖ អ្នកវត្តមាន៖ ១.បណ្ឌិត សៀង ហ៊ុយ ២.បណ្ឌិត ប៉ូអាន ស៊ីវុត្ថា ៣.លោកគ្រូ ឡុង ឡាយ ៤.លោកគ្រូ ម៉ី សុវុឌ្ឍី ៥.លោកគ្រូ ហេង សាវឿន ៦.អ្នកស្រី តាន់ សុម៉ាលីដា ៧.អ្នកស្រី កង សុជាតា ៨.អ្នកស្រី សូ វិច្ឆិកា ៩.បណ្ឌិត ផល សិរីលក្ខិណា ១០.លោក ស៊ុន ចន្ទធីរឹទ្ធ ១១.លោក អ៊ុង អង្គារ៉ា ១២.អ្នកស្រី ហ៊ួន សុផារ៉ែន អ្នកអវត្តមាន: បណ្ឌិត តុប ស៊ីដែន(ផ្តាសាយ) អ្នកស្រីនាវ ណាវី (មានជំងឺ) បណ្ឌិតសិត សេង បណ្ឌិត ផន គង្គា និងបណ្ឌិតសភាចារ្យ ចេក សុថា (ជាប់រវល់)។ ជាកិច្ចចាប់ផ្តើមសមាជិកអង្គប្រជុំបានធ្វើការពិភាក្សាគ្នាលើករណីចាំបាច់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសកម្មភាពបន្តទៅឆ្នាំបន្ទាប់២០២៤របស់សមាគមដែលទាមទារនូវការចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាននូវដំណើរការកម្មវិធីទំាងទ្បាយរបស់សមាគម ជាពិសេស ការចាប់ផ្តើមអនុវត្តនូវគម្រោងកម្មវិធីថ្មីគឺទីពិសោធន៍ចល័ត ដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២៤ នេះតទៅ។ បន្ទាប់មកពីបានពិភាក្សាគ្នាមក សមាជិកអង្គប្រជុំបានសម្រេចធ្វើការកំណត់ផែនការ ដូចតទៅ៖ ១. កម្មវិធីទីពិសោធន៍ចល័តចំនូន២លើកក្នុងមួយឆ្នាំ ហើយលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២៤ ក្នុងខេត្តតាកែវ ក្រោមការឧបត្ថម្ភដោយផ្នែកពីលោកគ្រូ ម៉ី សុវឌ្ឍី។ ២. កម្មវិធីបណ្តុះបណ្តាលគ្រូគីមីតាមបណ្តាលខេត្តក្នុងមួយឆ្នាំចំនួនពីរ ទីមួយគឺក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងទី២ មិនទាន់បានកំណត់ថាធ្វើនៅខេត្តណានៅទ្បើយ។ ៣. សន្និសិទជាតិប្រចាំឆ្នាំស្តីពីគីមីនិងជីវិត ត្រៀមថានឹងធ្វើនៅក្នុងខែ កញ្ញា ឬតុលា វិញដោយមិន ពន្យាដល់ចុងឆ្នាំទេ ព្រោះមានការលំបាកច្រើន។ ៤. ការបោះពុម្ពប្រតិបត្តិគីមី នឹងព្យាយាមបោះពុម្ពឱុ្យទាន់ពេលវេលាមិនឱ្យយឺតយូរដូចឆ្នាំកន្លងមក។ការបោះពុម្ពព្រឹត្តបត្រនេះមានការកែសម្រួលខ្លះៗដោយយោងទៅលើថវិកាមានកម្រិត យើងបានសម្រេចថានឹងកាត់បន្ថយការចុះអត្ថបទស្រាវជ្រាវដោយអត្ថបទនីមួយៗចុះតែ Abstract ជាភាសា និងអង់គ្លេស តែប៉ុណ្ណោះចំណែកខ្លឹមសារទាំងមូលនៃអត្ថបទនឹងចុះទាំងស្រុងនៅក្នុងវេបសាយសមាគម។ ដោយទ្បែករបាយការណ៍ នៃសកម្មភាពនានារបស់សមាគមនៅចុះដដែល។ ម្យ៉ាងទៀត ចំនួនបោះពុម្ពនឹងកាត់បន្ថយមកនៅត្រឹម៥០០ច្បាប់វិញ។ បន្ទាប់មកអង្គប្រជុំបានពិភាក្សាលើការធ្វើផែនការសកម្មភាពកម្មវិធីរបស់សមាគមដូចតទៅ៖ ១. កម្មវិធីទីពិសោធន៍ចល័តលើកទី១ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៩ខែមិនាឆ្នាំ២០២៤ក្នុងខេត្តតាកែវ និងលើកទី២ នៅខែកក្កដា ២. វគ្គបណ្តុះបណ្តាលគ្រូ លើកទី១ក្នុងខេត្តកោះកុងនឹងធ្វើនៅថ្ងៃទី១៧និង១៨ ខែឧសភាឆ្នាំ២០២៤ ៣. វគ្គបណ្តុះបណ្តាលគ្រូលើកទី២ អាចក្នុងខេត្តព្រះវិហារក្នុងសប្តាហ៍ទី២(ថ្ងៃច័ន្ទនិងអង្គារ័ ទី១២និង១៣) ខែសីហា ឆ្នាំ២០២៤ ៤. សន្និសិទជាតិប្រចាំឆ្នាំស្តីពីគីមីនិងជីវិតគ្រោងនិងប្រព្រឹត្តទៅនៅចុងខែកញ្ញាឆ្នាំ២០២៤ ៥. សម្រាប់ព្រឹត្តបត្រគីមីនិងគ្រោងបោះពុម្ពនៅក្នុងខែកញ្ញាឬតុលា ឆ្នាំ២០២៤ ហើយការផ្សព្វផ្សាយរកអត្ថបទនឹងចាប់ផ្តើនៅខែមីនា២០២៤នេះតទៅ។ សកម្មភាព មករា កុម្ភ: មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទីពិសោធន័ចល័ត √ √ √ វគ្គបណ្តុះបណ្តាលគ្រូ √ √ សន្និសីទជាតិ √ ការបោះពុម្ពព្រឹត្តបត្រ √ √ √ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហា: ១. ការរៀបចំធ្វើកាតសមាជិកដោយ Digital Card ២. រៀបចំវេបសាយ Website ឡើងវិញ បញ្ហាប្រឈម: ១. បញ្ហាប្រឈមលើការរៀបចំឃីតពិសោធន៍ ព្រោះឃីតនេះត្រូវរៀបទ្បើងវិញជារៀងរាល់ពេលចប់វគ្គបណ្ទុះបណ្តាលម្តងៗ។ ដូចនេះ សមាជិកក្នុងក្រុមគីមីខ្នាតតូចខ្លះនៅតាបណ្តាខេត្ត ពិបាកក្នុងការមកចូលរួម និងត្រូវចំណាយសោហ៊ុយក្នុងការធ្វើដំណើរទៀតផង។ ដំណោះស្រាយគឺ បើការរៀបចំឃីតមិនចំពេលដែលអ្នកទាំងនោះនៅទីក្រុងភ្នំពេញទេនោះមិនចាំបាច់មកទេគឺអ្នកនៅទីក្រុងភ្នំពេញនឹងសហការគ្នារៀបចំ ២. បញ្ហាប្រឈមមួយទៀតគឺសមាជិកទាំងអស់សុទ្ធតែមានភាពមមាញឹកក្នុងការងារបង្រៀននិងប៉ះពាល់ម៉ោងពេលឯកជនរបស់សមាជិក។ ធ្វើនៅប៉ៃលិន ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ អ្នកធ្វើកំណត់ហេតុ បានឃើញ និង ឯកភាព ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កង សុជាតា បណ្ឌិត សៀងហ៊ុយ