ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ១ . វគ្គបណ្ដុះបណ្តាលពិសោធន៍គីមីខ្នាតតូច(បីដង) ២. សន្និសីទជាតិ ៣. ក្លឹបសិក្សា ខែ វិច្ឆិកា ២០២៦ ៤. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ៥. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល
ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០
CCSIS Phnom Penh 2025 marked one of Cambodia’s most anticipated gatherings in the field of science, innovation, and digital transformation. The event brought together researchers, policymakers, educators, and students to...
ថ្ងៃទី ១៩–២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពត បាន បើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូ គីមីនៅសាលាធនធាននៃវិទ្យាល័យព្រះរាជសម្ភារខេត្តកំពត។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣២ រូប (ស្រី១១រូប) អញ្ជើញមកពីវិទ្យាល័យ១២ ក្នុង ស្រុក៥ នៃខេត្តកំពត។ សិក្ខាសាលានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមី ដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី...
ថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១១ – ១២ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៣ស្ដីពី «គីមី និងជីវិត» ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។ សមាជិកដែលបានចូលរួមមានចំនួប្រមាណ ១០០នាក់ ក្នុងនោះ ៦០នាក់តាមប្រព័ន្ធអនឡាញ និង៤០នាក់ ចូលរួមដោយផ្ទាល់ ដែលជាលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកាសមាគមគីមី អ្នកស្រាវជ្រាវគីមីនៅតាមសាកល វិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈនិងឯកជននិងតំណាងស្ថាប័នពាក់ព័ន្ធនានា។ សន្និសីទនេះឧបត្ថម្ភដោយកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala...