Back to News
January 19, 2026

CCS’s 5 years Strategic Planning 2026-2030

ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០

ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០

  1. គោលបំណង
  2. ជំរុញនិងសម្របសម្រួលការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី របកគំហើញ ឬប្រធានបទថ្មីៗដែលកំពុងពេញនិយម។
  3. បង្កនូវវេទិកាជួបជុំគ្នាដើម្បីផ្លាស់ប្តូរនូវរបកគំហើញចំណេះដឹង និងបទពិសោធន៍ថ្មីៗក្នុងចំណោមអ្នកគីមីជាតិ និងអន្តរជាតិ។
  4. ពង្រឹង និងពង្រីកសមត្ថភាពជំនាញពិសោធន៍ និងវិធីសាស្ត្រស្រាវជ្រាវ ដល់ សិស្ស និស្សិត ស្របតាមកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនថ្មីៗផ្នែកគីមីដល់គរុនិស្សិត និងគ្រូបង្រៀន។
  5. បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញនានា និងចំណេះដឹងមានប្រយោជន៍ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន។
  6. ពង្រឹងសមត្ថភាពសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ ជាពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត​ និងងាយរងគ្រោះ ​ទាំងទ្រឹស្តី​និងការអនុវត្តពិសោធន៍ដោយផ្ទាល់តាមរយៈការបង្កើតក្លឹបសិក្សាតាមវិទ្យាល័យនានា។
  7. បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញនានា និងចំណេះដឹងមានប្រយោជន៍ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន
  8. ជំរុញការផ្សព្វផ្សាយចំណេះដឹងមូលដ្ឋានផ្នែកគីមីវិទ្យាដល់សិស្សានុសិស្ស ​និស្សិត​ គរុនិស្សិត​និងសាធារណៈជន​។
  1. ទិសដៅ
  • ស្រាវជ្រាវវិទ្យាសាស្រ្តគីមីទាក់ទងផលប៉ះពាល់លើបរិស្ថាន សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ
  • សិក្សាពីសុវត្ថិភាពក្នុងមន្ទីរពិសោធន៍គីមីនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា
  • រៀបចំ សន្និសីទ វេទិកា សិក្ខាសាលា និងព្រឹត្តការណ៍នានាទាក់ទងនឹងវិទ្យាសាស្រ្តគីមី
  • សិក្ខាសាលាបណ្ដុះបណ្ដាលពីជំនាញសមត្ថភាពក្នុងមន្ទីរពិសោធន៍ដល់សិស្សវិទ្យាល័យ​ គរុនិស្សិត គ្រូបង្រៀនគីមីនៅមធ្យមសិក្សា ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា
  • បង្កើតក្លឹបសិក្សាតាមវិទ្យាល័យមួយចំនួនក្នុងរាជធានី​ខេត្ត ដើម្បីផ្តល់ការប្រឹក្សាលើចំណេះដឹងមូលដ្ឋានស្ដីពីគីមីវិទ្យា ​និងការអនុវត្តពិសោធន៍គីមីផ្ទាល់ដល់សិស្សានុសិស្សនៅវិទ្យាល័យ ​ជាពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត​ និងងាយរងគ្រោះ។​
  • ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវតាមរយៈការផលិតព្រឹត្តបត្រប្រចាំឆ្នាំ
  • ផលិតស្ពតវីដេអូពីការបង្រៀន ទ្រឹស្ដី របៀបដោះស្រាយលំហាត់ និងការអនុវត្តពិសោធន៍ជាក់ស្ដែង និងផ្សព្វផ្សាយតាមបណ្ដាញសង្គម និងគេហទំព័ររបស់សមាគមគីមីកម្ពុជា

Share:

Related Posts