Back to News
November 25, 2025

កម្មវិធីបោះជំរំវិទ្យាសាស្រ្ដ

នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​ និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ (ISP) នៃសាកលវិទ្យាល័យអ៊ុបសាឡា ប្រទេសស៊ុយអ៊ែត បានរៀប​ចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២»នៅវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ នេះ មានគោលបំណង៖ សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី២នេះមានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅ ថ្នាក់ទី១១ នៃវិទ្យាល័យ...

នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​ និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ (ISP) នៃសាកលវិទ្យាល័យអ៊ុបសាឡា ប្រទេសស៊ុយអ៊ែត បានរៀប​ចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២»នៅវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ នេះ មានគោលបំណង៖

  • បណ្ដុះគំនិតរបស់សិស្សនៅវិទ្យាល័យ ឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្ដ តាមរយៈការប្រើប្រាស់នូវវិធីវិទ្យា សាស្រ្ដ ក្នុងការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា
  • ជំរុញការគិតបែបវិភាគរបស់សិស្ស តាមរយៈការប្រើប្រាស់ទិន្នន័យបែបវិទ្យាសាស្រ្ដ ពីការអង្កេតស្រាវជ្រាវ
  • បង្ហាញពីការប្រើប្រាស់ចំណេះដឹងគីមីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពទឹកសមុទ្ទ ទឹកសាប និងប្រភពទឹកផ្សេងៗ
  • ជំរុញការជ្រើសរើសការសិក្សា ផ្នែកSTEM របស់សិស្សវិទ្យាល័យនៅឧត្តមសិក្សា

សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី២នេះមានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅ ថ្នាក់ទី១១ នៃវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ និងលោកគ្រូគីមី ឡុង រតនា លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តត្បូងឃ្មុំ  លោក ហុង​ ហន នាយកវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ និងបុគ្គិលិកវិទ្យាល័យ និងមានការចូលរួមពីសមាជិកសមាគមគីមីកម្ពុជារួមមាន លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល លោកស្រី​បណ្ឌិត ប៉ូអាន ស៊ីវុត្តា អនុប្រធានក្រុមប្រឹក្សាភិបាល បណ្ឌិត ចេក​ សុថា នាយិកា​ប្រតិបត្តិ​ បណ្ឌិត យឿន សេរីវ័ទ្ធ ​ប្រធានផ្នែកបោះពុម្ព បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ និងនិស្សិត ជំនួយ បួន នាក់ទៀតមកពីសាកលវិទ្យាល័យ អន្តរជាតិ។

ជាជាកិច្ចចាប់ផ្ដើម បណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា​ បានសម្តែងការអគុណដល់មន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តត្បូងឃ្មុំ ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីអាចប្រព្រឹត្តទៅបាននាពេលនេះ។ កញ្ញាបណ្ឌិត បានបន្ថែមថា​ នេះជាកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២ ដែលលើកទី១បានប្រព្រឹត្តទៅនៅខេត្តកំពត ដែលមានការចូលរួមពីសិស្សានុសិស្សពីវិទ្យាល័យចំនួន៥នៃខេត្តកំពត។ កម្មវិធីនេះជាកម្មវិធីសាកល្បង បើមានការ ចាប់អារម្មណ៍ពីសិស្សានុសិស្ស យើងនឹងដាក់សំណើគម្រោងបន្តទៀត។ បន្ទាប់មក លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្ថែមថា នេះជាកម្មវិធីសាកល្បង បើយើងទទួលបានការគាំទ្រ យើងនឹងធ្វើវា ឱ្យបានគ្រប់ខេត្ត។ លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តត្បូងឃ្មុំ បានសម្តែង នូវការអគុណដល់ក្រុមការងារសមាគមគីមី កោតសរសើរ និងគាំទ្រឱ្យធ្វើកម្មវិធីនេះទៀតបើអាចធ្វើបាន។ លោកស្រី មានប្រសាសន៍បន្តថា កម្មវិធីពិតជាបានជួយដល់សិស្សានុសិស្ស ព្រោះនៅតាមវិទ្យាល័យមិនសូវ បានអនុវត្ត ពិសោធន៍ទេ នេះជាឱកាសដែលសិស្សបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែង។ លោក ស្រីសូមជូនពរឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកាសបើក«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២» ចាប់ពីនេះតទៅ។

បន្ទាប់ពិធីបើក កម្មវិធី​បោះជំរុំវិទ្យាសាស្រ្តនេះត្រូវបានរៀបចំជាបន្តបន្ទាប់ដូចតទៅ៖

  • ការណែនាំអំពីវិធីវិទ្យាសាស្រ្ដ
  • វិទ្យាសាស្រ្ដទឹក និងគីមីនៃទឹក
  • វិធីសាស្រ្ដនៃការប្រមូលសំណាកនិងការវាស់គុណភាពគីមីនៃទឹក
  • វិធីសាស្រ្ដនៃការប្រើប្រាស់ឧបករណ៍វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក
  • ​ការអនុវត្តនៃការប្រើប្រាស់ឧបករណ៍វិភាគ
  • ការប្រមូលភាគសំណាកទឹកអណ្តូងនិងទឹកបឹង
  • វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍
  • ការណែនាំអំពីការធ្វើបទបង្ហាញរបស់ក្រុមការងារ
  • បទបង្ហាញពីក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤
  • ការជូនរង្វាន់ដល់ក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤

នៅក្នុងកម្មវិធីបិទ លោក ហុង​ ហន នាយកវិទ្យាល័យ បានមានប្រសាសន៍ថា ក្នុងនាមនាយកសាលា វិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមន៍គីមីកម្ពុជាដែល បាន លះបង់ពេលវេលានិងការផ្ដល់មេរៀនពីការពិសោធន៍នេះដោយលក្ខណៈជាក់ស្ដែងស្របតាម ការបង្រៀន និង រៀន ទទួលបាន នូវចំណេះដឹងបំណិន ឥរិយាបថព្រមទាំងការចេះរស់នៅជាមួយគ្នាយ៉ាងពិតប្រាកដ ហើយជាកម្មវិធីមួយ មានសារ:សំខាន់ណាស់សម្រាប់សិស្សានុសិស្សព្រោះវាបានផ្ដល់នៅការបង្ហាត់បង្រៀន បទពិសោធន៍និងចំណេះ ដឹងល្អៗផ្នែកវិទ្យាសាស្ត្រពិតជាច្រើនទៀតដែលពីមុនមកពុំដែលបានពើបប្រទះ។

Share:

Related Posts

November 25, 2025

កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣

​នៅ​ថ្ងៃ​ទី​​២១-២៣ ខែតុលា ​ឆ្នាំ​២០២២  សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​ និងកីទ្បា ខេត្ត​កំពង់ធំនិងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP)នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយ​អ៊ែតបានរៀប​ចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣»នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេក​ទេសអនុវត្តន៍កំពង់ឈើទាល ស្ថិត​​ក្នុងភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖                     សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី៣នេះ  មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល វិទ្យាល័យតាអោក វិទ្យាល័យទួលក្បិល និងលោកគ្រូគីមីចំនួន៣នាក់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តខេត្តកំពង់ធំ...