Back to News
November 25, 2025

កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១

នៅថ្ងៃទី​ ២៤–២៦ ខែធ្នូ ឆ្នាំ ២០២១ សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP) នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែត បានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១»នៅសហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត។ កម្មវិធីបោះ​ជំរុំវិ​ទ្យាសាស្រ្ដនេះ មានគោលបំណង៖ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ  មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ព្រះរាជសម្ភារ និងព្រះនរោត្តមរណឬទ្ធិ ហើយនិងបុគ្គលិកចំនួន៣នាក់៖ លោកស្រី គង់ សុភា អនុប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត...

នៅថ្ងៃទី​ ២៤–២៦ ខែធ្នូ ឆ្នាំ ២០២១ សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP) នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែត បានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១»នៅសហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត។ កម្មវិធីបោះ​ជំរុំវិ​ទ្យាសាស្រ្ដនេះ មានគោលបំណង៖

  • បណ្ដុះគំនិតរបស់សិស្សនៅវិទ្យាល័យឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្ដតាមរយៈការប្រើប្រាស់នូវវិធីវិទ្យា សាស្រ្ដក្នុងការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា
  • ជំរុញការគិតបែបវិភាគរបស់សិស្សតាមរយៈការប្រើប្រាស់ទិន្នន័យបែបវិទ្យាសាស្រ្ដពីការអង្កេតស្រាវជ្រាវ
  • បង្ហាញពីការប្រើប្រាស់ចំណេះដឹងគីមីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពទឹកសមុទ្ទ ទឹកសាប និង​ប្រ​ភពទឹកផ្សេងៗ
  • ជំរុញការជ្រើសរើសការសិក្សាផ្នែកSTEM របស់សិស្សវិទ្យាល័យនៅឧត្តមសិក្សា

កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ

  • ការណែនាំអំពីវិធីវិទ្យាសាស្រ្ដ
  • វិទ្យាសាស្រ្ដទឹក និងគីមីនៃទឹក
  • ​វិធីសាស្រ្ដនៃការប្រមូលសំណាក និងការវាស់គុណភាពគីមីនៃទឹក
  • វិធីសាស្រ្ដនៃការប្រើប្រាស់ឧបករណ៍វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក
  • ​ការអនុវត្តនៃការប្រើប្រាស់ឧបករណ៍វិភាគ
  • ការប្រមូលភាគសំណាកទឹកសមុទ្ទ និងទឹកព្រែក
  • វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍
  • ការណែនាំអំពីការធ្វើបទបង្ហាញរបស់ក្រុមការងារ
  • បទបង្ហាញពីក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤
  • ការជូនរង្វាន់ដល់ក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤

សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ  មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ព្រះរាជសម្ភារ និងព្រះនរោត្តមរណឬទ្ធិ ហើយនិងបុគ្គលិកចំនួន៣នាក់៖ លោកស្រី គង់ សុភា អនុប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត លោក ទាង ឌូ មន្រ្តីការិយាល័យយុវជន និងលោកស្រី នាវ ណាវី គ្រូវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។​ កម្មវិធីនេះមានការចូលរួមពី​សមាជិកសមាគ​មគីមី​កម្ពុជា​រួមមាន លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល បណ្ឌិត ចេក​ សុថា នាយិកា​ប្រតិបត្តិ​ លោក ហេង សាវឿននាយកប្រតិបត្តិរង ​លោកបណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ និងនិស្សិតបួននាក់ មកពីសាកល​វិទ្យា​ល័យ អន្តរជាតិ។

ជាជាកិច្ចចាប់ផ្ដើម កញ្ញាបណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា​ បានសម្តែងការអគុណដល់មន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីអាចប្រព្រឹត្តទៅបាននាពេលនេះ។

បន្ទាប់មក លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្ថែមថា នេះជាកម្មវិធីសាកល្បង បើយើងទទួលបានការគាំទ្រ យើងនឹងធ្វើវាឱ្យបានគ្រប់ខេត្ត។

លោកស្រី គង់ សុភា អនុប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តកំពត បានសម្តែងនូវការអគុណ​ដល់ក្រុម​ការងារសមាគម ការកោតសរសើរ  និងគាំទ្រឱ្យធ្វើកម្មវិធីនេះទៀតបើអាចធ្វើបាន។ លោកស្រីមានប្រសាសន៍បន្តថា កម្មវិធីពិតជាបានជួយដល់សិស្សានុសិស្ស ព្រោះនៅតាមវិទ្យាល័យមិនសូវបានអនុវត្តពិសោធន៍ទេ នេះជាឱកាស​ដែលសិស្សបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែង។ លោកស្រីសូមជូនពរឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។ 

 បន្ទាប់ពិធីបើកកម្មវិធី​ កម្មវិធីបោះជំរុំនេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដូចគ្រោងទុកនិងបញ្ចប់ដោយជោគជ័យ។ 

Share:

Related Posts

November 25, 2025

កម្មវិធីបោះជំរំវិទ្យាសាស្រ្ដ

នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​ និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ (ISP) នៃសាកលវិទ្យាល័យអ៊ុបសាឡា ប្រទេសស៊ុយអ៊ែត បានរៀប​ចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២»នៅវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ នេះ មានគោលបំណង៖ សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី២នេះមានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅ ថ្នាក់ទី១១ នៃវិទ្យាល័យ...

November 25, 2025

កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣

​នៅ​ថ្ងៃ​ទី​​២១-២៣ ខែតុលា ​ឆ្នាំ​២០២២  សមាគម​គីមីកម្ពុជា ​​​សហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន​ និងកីទ្បា ខេត្ត​កំពង់ធំនិងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP)នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយ​អ៊ែតបានរៀប​ចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣»នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេក​ទេសអនុវត្តន៍កំពង់ឈើទាល ស្ថិត​​ក្នុងភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖                     សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី៣នេះ  មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល វិទ្យាល័យតាអោក វិទ្យាល័យទួលក្បិល និងលោកគ្រូគីមីចំនួន៣នាក់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរ​អប់រំ ​​​យុវជន​និងកីទ្បា ខេត្តខេត្តកំពង់ធំ...