Back to News
November 25, 2025

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកំពត

ថ្ងៃទី ១៩–២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមា​គម​គីមីកម្ពុជា​​​ បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កីទ្បាខេត្តកំពត បាន បើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តី​ពី​“បច្ចេកទេសទីពិសោធ សម្រាប់​គាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ ដល់​លោក​គ្រូអ្នក​គ្រូ គីមីនៅ​សា​​​លាធនធាននៃវិទ្យាល័យព្រះរាជសម្ភារខេត្តកំ​ពត។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣២ ​រូប (​ស្រី១១រូប) ​អញ្ជើញ​មកពីវិទ្យាល័យ១២​​​​​​​​​​​​​ ក្នុង ស្រុក៥ នៃខេត្ត​កំ​ពត។ សិក្ខា​សា​លានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និង​វិធី​សាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមី ដើ​ម្បី​ឱ្យពួកគេមានសមត្ថភាពធ្វើការងារពិ​សោធន៍​​គី​មី...

ថ្ងៃទី ១៩–២០ ខែវិច្ឆិកា ឆ្នាំ ២០២២

នៅថ្ងៃទី​១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមា​គម​គីមីកម្ពុជា​​​ បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កីទ្បាខេត្តកំពត បាន បើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តី​ពី​“បច្ចេកទេសទីពិសោធ សម្រាប់​គាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ ដល់​លោក​គ្រូអ្នក​គ្រូ គីមីនៅ​សា​​​លាធនធាននៃវិទ្យាល័យព្រះរាជសម្ភារខេត្តកំ​ពត។

សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣២ ​រូប (​ស្រី១១រូប) ​អញ្ជើញ​មកពីវិទ្យាល័យ១២​​​​​​​​​​​​​ ក្នុង ស្រុក៥ នៃខេត្ត​កំ​ពត។ សិក្ខា​សា​លានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និង​វិធី​សាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមី ដើ​ម្បី​ឱ្យពួកគេមានសមត្ថភាពធ្វើការងារពិ​សោធន៍​​គី​មី ​​នៅ​ក្នុងទីពិ​សោធន៍​ បង្កើនគុណភាពបង្រៀន និង​ការ​រៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិ ​ព្រម​​ទាំង​លើក​ទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជា​គីមី​។

នៅក្នុងពិធីបើកវគ្គ លោក ហេង សាវឿន នាយកប្រតិបត្តិស្តីទី​ក៏បានរៀបរាប់ពីគោលបំណង​នៃ​វគ្គបណ្តុះបណ្តាល គឺ ការបំប៉នសមត្ថភាពទាំងទ្រឹស្តីនិងទាំងការពិ​សោធន៍​មេរៀន​​​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​ ដើ​ម្បី​បង្កើនគុណភាព​បង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ព្រមទាំងសកម្ម​ភាព​ការ​ងារដែល​សមាគម​គីមី​កម្ពុជា​សម្រេចបាន​កន្លង​មក​ផងដែរ ។

លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បាន​សម្តែង​នូវការ​កោតសរសើរ​ចំពោះថ្នាក់ ដឹកនាំមន្ទីរ​ដែលបានយក​ចិត្ត​ទុកដាក់​គិតគូរដល់ការបំប៉នសមត្ថភាពលោកគ្រូអ្នក​គ្រូ​គីមីទាំងអស់នៅទូទាំងខេត្តកំពត​ដោយ បាន សហ​ការរៀបចំ​ឱ្យមានវគ្គបណ្តុះបណ្តាលនេះដល់ទៅពីរ​លើកនៅក្នុងខេត្តកំពតនេះ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ ​លោក ​ជ្រី មុន អនុប្រធានការិយាល័យមធ្យម តំណាងលោកប្រធាន មន្ទីរអប់រំ​យុវជន និងកីទ្បា​បាន​សម្តែងនូវអារម្មណ៍រីករាយ ព្រមទាំងបាន​ថ្លែង​អំណរ​គុណដល់សមាគមគីមី កម្ពុជាដែលបានសហ ការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង។ លោកក៏​បានមានមតិផ្តាំផ្ញើ ចំពោះលោកគ្រូអ្នកគ្រូសិក្ខាកាម ទាំងអស់ឱ្យ ខិតខំយកចិត្តទុកដាក់ក្នុងការចាប់យកចំណេះដឹង ទាំងទ្រឹស្តី​ និងការអនុវត្តជាក់ស្តែង​ក្នុងរយ:​ពេលពីរថ្ងៃនេះ ​ដើម្បីអាចយក ចំណេះដឹងនេះទៅ​បង្រៀន​ដល់សិស្សានុសិស្សរបស់ខ្លួនបន្តទៀត។

បន្ទាប់មក លោកគ្រូឧទ្ទេសទាំងអស់ក៏បាន​ចាប់ផ្តើម​ណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំទាំងការ​អនុ​វត្តការពិសោធន៍​ដោយផ្ទាល់ ដែលក្នុងនោះមាន​ទាំង​ការពិសោធន៍គី​មី​ខ្នាតតូចផងដែរ។ មេរៀន​និង​ការ​អនុ​វត្តពិ​សោធន៍ក្នុងវគ្គបណ្តុះ​បណ្តាលខាង​លើ​នេះ​មានដូចខាងក្រោម៖

១.សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈ​ពិ​សោធន៍

២. អគ្គិសនីវិភាគទឹក (គីមីខ្នាតតូច)

៣. អគ្គិសនីវិភាគទង់ដែងស៊ុលហ្វាត (គីមីខ្នាតតូច)

៤. អត្រាកម្មអាស៊ីដ បាស  (គីមីខ្នាតតូច)

៥. អង្គធាតុចង្អុលពណ៌ pH (គីមីខ្នាតតូច)

៦.​ ប្រតិកម្មបំបែក   NaHCO3  ដោយកម្ដៅ

៧. ទង្វើសាប៊ូ 

លោកគ្រូអ្នកគ្រូ​សិក្ខាកាមទាំងអស់មានចំ​ណាប់​អារម្មណ៍និងក្តីសប្បាយ​រីក​រាយជាខ្លាំង ព្រម​ទាំង​សស្រាក់សស្រាំ​ក្នុងការអនុវត្តមេរៀន​ពិ​សោធន៍​ទាំងអស់ខាងលើដោយផ្ទាល់​អស់រយ:ពេលពីរថ្ងៃនេះ ។​​ សំណួរ ចម្លើយ និងការពិភាក្សា​យ៉ាងផុល​ផុស​បាន​

កើតមានទ្បើងរវាងសិក្ខាកាមនិងគ្រូឧទ្ទេសទាំងអស់។

វគ្គបណ្តុះបណ្តាល​បានប​ញ្ចប់​ដោយជោគ​ជ័យ​ដោយ​មាន​ការចូលរួមយ៉ាងយក​ចិត្តទុកដាក់ពី​លោកគ្រូអ្នក​គ្រូ​ សិក្ខាកាម ទាំងអស់។

Share:

Related Posts

March 30, 2026

CCS’s BOD members meeting(on line)

27 March, 2026 from 19:30 – 21:30 pm Agendas: ១) របាយការណ៍កិច្ចប្រជុំលើកមុន និងអនុម័ត លើរបៀបវារៈ(​1. last meeting report and approve on the new agendas)២) សកម្មភាពឆ្នាំ២០២៦ របស់សមាគម(CCS’s activities year 2026)៣) បញ្ហាថវិកាឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់( Budget...

January 19, 2026

CCS’s workplan year 2026

ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ១ . វគ្គបណ្ដុះបណ្តាលពិសោធន៍គីមីខ្នាតតូច(បីដង) ២. សន្និសីទជាតិ ៣. ក្លឹបសិក្សា ខែ វិច្ឆិកា ​២០២៦ ៤.​ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ៥.​ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

January 19, 2026

CCS’s 5 years Strategic Planning 2026-2030

ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០

December 17, 2025

CCS Bulletin Vol 2 (2011)

December 16, 2025

CCS Bulletin Vol 12 (2021)

December 9, 2025

CCSIS Phnom Penh 2025

CCSIS Phnom Penh 2025 marked one of Cambodia’s most anticipated gatherings in the field of science, innovation, and digital transformation. The event brought together researchers, policymakers, educators, and students to...