Students Study Club Project
ពិធីបើកកម្មវិធីក្លឹបសិក្សា នៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ ខេត្តកំពង់ឆ្នាំង។Opening ceremony of CCS’s study clubs at Hun Sen Rolea B’ier , kampong Chhnang province on 05 March, 2026. This project supports by ISP. របាយការណ៍សង្ខេបពីពិធីបើកក្លឹបសិក្សាគីមី (Club Study Report)...
ពិធីបើកកម្មវិធីក្លឹបសិក្សា នៅវិទ្យាល័យហ៊ុនសែនរលាប្អៀរ ខេត្តកំពង់ឆ្នាំង។Opening ceremony of CCS’s study clubs at Hun Sen Rolea B’ier , kampong Chhnang province on 05 March, 2026. This project supports by ISP.








របាយការណ៍សង្ខេបពីពិធីបើកក្លឹបសិក្សាគីមី
(Club Study Report)
ឈ្មោះគ្រូបង្គោលៈ (Name) សោម សូនីតា ភេទ(Sex) ស្រី វិទ្យាល័យ(place) វិទ្យាល័យ ហ៊ុន សែនរលាប្អៀរ
ថ្ងៃខែឆ្នាំធ្វើសកម្មភាព( Date) 05 មីនា 2026 ចាប់ពីម៉ោង(from) 14:00 ដល់ម៉ោង(to ) 16:00 រសៀល
សិស្សសរុប(total students) ២៥ នាក់ (ស្រី ១៨ នាក់) វត្តមាន(present)២៥ នាក់ (ស្រី ១៨ នាក់) អវត្តមាន(Absent) ០០ នាក់ (ស្រី ០០ នាក់)
របាយការណ៍សកម្មភាព(Activity report)៖
១)នៅម៉ោង ២:០០ នាទី រសៀល ចាប់ផ្ដើមដំណើរការ ការបើកក្លឹបសិក្សាគីមីនៅវិទ្យាល័យ ហ៊ុន សែនរលាប្អៀរ ដោយមានការចូលរួមជាកិត្តិយសរួមមាន៖
– លោកស្រីសាស្រ្តាចារ្យបណ្ឌិត សៀង ហ៊ុយ ប្រធានសមាគមគីមីកម្ពុជា
– លោក ឡាំ វណ្ណា នាយកសាលាស្ដីទី
-លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែនរលាប្អៀរ
២)នៅម៉ោង ២: ២០ នាទី រសៀល លោកស្រីសាស្ត្រចារ្យបណ្ឌិត ឡើងមានប្រសាសន៍សំណេះសំណាល ពីគោលបំណងនៃការបង្កើតក្លឹបគីមី និងសកម្មភាពផ្សេងៗនៃសមាគមគីមីកម្ពុជាលើវិស័យអប់រំនៅកម្ពុជាតាមអនុ-វិទ្យាល័យនានាក្នុងប្រទេស និងណែនាំគ្រូបង្គោលប្រចាំវិទ្យា ។
៣)នៅម៉ោង ២: ៤០ នាទីរសៀល លោកនាយកសាលាស្ដីទី ឡើងមានប្រសាសន៍សំណេះសំណាល ថ្លែងអំណរគុណដល់សមាគមគីមីកម្ពុជា ដែលផ្ដល់កិត្តិយសចុះមកជួយដល់ការសិក្សានៅវិទ្យាល័យ និងប្រកាសបើកដំណើរការក្លឹបសិក្សាគីមីប្រចាំវិទ្យាល័យ ហ៊ុន សែនរលាប្អៀរ ។
៤) ជាចុងក្រោយ នៅម៉ោង ៣:00 នាទីរសៀល លោកស្រីសាស្ត្រាចារ្យបណ្ឌិត ធ្វើការប្រគល់សៀវភៅព្រឹត្តិប័ត្រនៃសមាគមគីមី និង ឃីតពិសោធន៍ ដល់លោកនាយកស្ដីទី និងថតរូបអនុសាវរីយ៍ និងប្រកាសបិទកម្មវិធី ។
លទ្ធផលរំពឹងទុក(Expected results):
ការពង្រឹងការសិក្សាសិស្សលើមុខវិជ្ជាគីមី តាមរយៈការពិសោធ ការអនុវត្តន៍ផ្សេងៗដែលសិស្សមានផលវិបាក តាមរយៈការពិសោធន៍។
សំណូមពរ(Recommendations/suggestions):
មានការចុះជួយដល់ការសិក្សារបស់សិស្ស ក៏ដូចជាការពិសោធន៍ដល់សាលា ជារយៈរឿយៗ និងណែនាំផ្សេងៗ ។
ថ្ងៃ ព្រហស្បតិ៍ ០២ រោច ខែផល្គុន ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ធ្វើនៅ វិទ្យាល័យ ហ៊ុន សែនរលាប្អៀរ, ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៦
អ្នកធ្វើរបាយការណ៍
សោម សូនីតា