Category

Student Training

Student Training

November 25, 2025

កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស

សម្រាប់គាំទ្រមេរៀន​គីមីនៅមធ្យមសិក្សា នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣ នៅថ្ងៃទី​១២ខែមិថុនា ឆ្នាំ២០២៣ សមា​គម​គីមីកម្ពុជា​​​បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កី​ទ្បា​ខេត្តកំពង់ស្ពឺ បានបើកពិធីសម្ពោធ ​”កម្មវិធី​ទីពិ​សោធ​​ចល័ត”​សម្រាប់​​ណែនាំការពិសោធគីមីគាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ដល់​សិស្សានុ​សិស្សថ្នាក់វិ​ទ្យា​ល័យ​ហ៊ុនសែនចំបក់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ កម្មវិធីបណ្ដុះបណ្ដាលសិស្សា​នុសិស្ស​នេះបាន​ទទួលការឧបត្ថម្ភគាំទ្រុថវិកា​ពីលោក​ជំទាវ ខេង សំវ៉ា​ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន៦៧រូប(ស្រី៥៣រូប)​។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែល​បង្កើតទ្បើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងការពិសោធន៍​ជូនដល់​សិ​ស្សា​នុ​សិស្ស តាមរយៈការប្រើឧបករណ៍គីមីពីសោធន៍​ខ្នាត​តូច ដើ​ម្បីឱ្យពួកគេមានចំណេះ​ដឹងបន្ថែមស្តីពីពិ​សោធន៍​​គី​មី​​នៅ​ក្នុងទីពិ​សោធន៍ ​បង្កើនគុណភាពនៃ​ការ​រៀន​របស់​សិស្សនៅ​សាលា​មធ្យមសិក្សាទុតិយភូមិ​ព្រមទាំង​លើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជា​គីមី​។ នៅក្នុងពិធីចាប់ផ្តើម...