Back to News
November 25, 2025

កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស

សម្រាប់គាំទ្រមេរៀន​គីមីនៅមធ្យមសិក្សា នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣ នៅថ្ងៃទី​១២ខែមិថុនា ឆ្នាំ២០២៣ សមា​គម​គីមីកម្ពុជា​​​បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កី​ទ្បា​ខេត្តកំពង់ស្ពឺ បានបើកពិធីសម្ពោធ ​”កម្មវិធី​ទីពិ​សោធ​​ចល័ត”​សម្រាប់​​ណែនាំការពិសោធគីមីគាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ដល់​សិស្សានុ​សិស្សថ្នាក់វិ​ទ្យា​ល័យ​ហ៊ុនសែនចំបក់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ កម្មវិធីបណ្ដុះបណ្ដាលសិស្សា​នុសិស្ស​នេះបាន​ទទួលការឧបត្ថម្ភគាំទ្រុថវិកា​ពីលោក​ជំទាវ ខេង សំវ៉ា​ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន៦៧រូប(ស្រី៥៣រូប)​។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែល​បង្កើតទ្បើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងការពិសោធន៍​ជូនដល់​សិ​ស្សា​នុ​សិស្ស តាមរយៈការប្រើឧបករណ៍គីមីពីសោធន៍​ខ្នាត​តូច ដើ​ម្បីឱ្យពួកគេមានចំណេះ​ដឹងបន្ថែមស្តីពីពិ​សោធន៍​​គី​មី​​នៅ​ក្នុងទីពិ​សោធន៍ ​បង្កើនគុណភាពនៃ​ការ​រៀន​របស់​សិស្សនៅ​សាលា​មធ្យមសិក្សាទុតិយភូមិ​ព្រមទាំង​លើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជា​គីមី​។ នៅក្នុងពិធីចាប់ផ្តើម...

សម្រាប់គាំទ្រមេរៀន​គីមីនៅមធ្យមសិក្សា នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣

នៅថ្ងៃទី​១២ខែមិថុនា ឆ្នាំ២០២៣ សមា​គម​គីមីកម្ពុជា​​​បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កី​ទ្បា​ខេត្តកំពង់ស្ពឺ បានបើកពិធីសម្ពោធ ​”កម្មវិធី​ទីពិ​សោធ​​ចល័ត”​សម្រាប់​​ណែនាំការពិសោធគីមីគាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ដល់​សិស្សានុ​សិស្សថ្នាក់វិ​ទ្យា​ល័យ​ហ៊ុនសែនចំបក់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។ កម្មវិធីបណ្ដុះបណ្ដាលសិស្សា​នុសិស្ស​នេះបាន​ទទួលការឧបត្ថម្ភគាំទ្រុថវិកា​ពីលោក​ជំទាវ ខេង សំវ៉ា​ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

សិស្សានុសិស្សដែលបានចូលរួមសរុបមាន

ចំនួន៦៧រូប(ស្រី៥៣រូប)​។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែល​បង្កើតទ្បើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងការពិសោធន៍​ជូនដល់​សិ​ស្សា​នុ​សិស្ស តាមរយៈការប្រើឧបករណ៍គីមីពីសោធន៍​ខ្នាត​តូច ដើ​ម្បីឱ្យពួកគេមានចំណេះ​ដឹងបន្ថែមស្តីពីពិ​សោធន៍​​គី​មី​​នៅ​ក្នុងទីពិ​សោធន៍ ​បង្កើនគុណភាពនៃ​ការ​រៀន​របស់​សិស្សនៅ​សាលា​មធ្យមសិក្សាទុតិយភូមិ​ព្រមទាំង​លើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជា​គីមី​។

នៅក្នុងពិធីចាប់ផ្តើម នាយកវិទ្យា​ល័យ​ ហ៊ុន​សែនចំបក់ បានសម្តែងនូវការស្វាគមន៍និង​សប្បាយ​រីករាយចំពោះវត្តមានសមាគមគីមី​កម្ពុជា​ដែលបាន​សហការនាំយកកម្មវិធីសម្រាប់បណ្តុះ​​បណ្តាល​សិស្សា​នុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ មកអនុវត្ត​ការពិ​សោធដោយផ្ទាល់​ដល់សិស្សា​នុសិស្សនៅ វិទ្យាល័យ​ចំបក់នេះ។ ​​ បាន​ណែនាំដល់សិស្សានុសិស្សទាំង​អស់​ឱ្យយកចិត្តទុកដាក់ខិតខំអនុវត្តន៏ឱ្យបានសស្រាក់សស្រាំនិងប្រឹងប្រែងចាប់យកចំណេះដឹងទាំងអស់នោះឱ្យបានច្រើនព្រោះសិស្សានុសិស្សកម្រមានឱកាសទ

ទួលបាននូវការបណ្ដុះបណ្ដាលនេះណាស់។

លោកស្រីបណ្ឌិត សៀង ហ៊ុយ  ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជាបានជម្រាបជូនពីដំណើរការរៀបចំនិងគោលបំណងនៃការបង្កើតកម្មវិធី”ទីពិសោធន៍ចល័ត“ នេះទ្បើង ដោយ​យល់​ឃើញថា សិ​ស្សានុសិស្សថ្នាក់​មធ្យម​សិ​ក្សា មិនទាន់ទទួលបាន​ចំណេះដឹងនៃការអនុវត្តដោយផ្ទាល់នូវមេរៀនពិសោធន៍ជាក់ស្តែងតាមមេរៀនដែលខ្លួនបានរៀនតាមកម្មវិធីថ្នាក់មធ្យមសិក្សានោះនៅទ្បើយ។ លោកស្រីបាន​បន្ថែមទៀតថា សមាគមគីមីកម្ពុជា មានក្ដីស្រមៃ​ក្នុងបង្កើតកម្មវិធីនេះដើម្បីជួយផ្ដល់ចំណេះដឹងពិសោធន៍ដល់សិស្សនុសិស្សនេះអស់រយៈពេលដប់ឆ្នាំមកហើយ ហើយ​ទើបតែមានឱកាសបាន​ក្លាយជាការពិត​នៅ​ក្នុង​ថ្ងៃ​នេះ។   លោកស្រីក៏បានថ្លែងអំណរគុណ​ដល់​មន្ត្រីសមាគមគីមីដែលបានប្រឹងប្រែង​ក្នុងការ​ជួយ​ជំ រុញការរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចបានជោគ​ជ័យ​និងផ្ដល់លទ្ធភាពបង្កើតកម្មវិធីទ្បើងបានជោគ​ជ័យ។​

លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពង់ស្ពឺ​បានមានមតិស្វាគមន៍និងថ្លែងអំ​ណរ​គុណដល់សមាគមគីមីកម្ពុជាដែលបានសហការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលគ្រូគីមីនៅសាលាធនធាន​នៃវិទ្យាល័យកំពង់ស្ពឺ​ ខេត្តកំពង់ស្ពឺកន្លងមក​ថ្ងៃនេះ​មកបើកវគ្គបណ្ដុះបណ្ដាលសិស្សានុសិស្សនៅវិទ្យា​ល័យហ៊ុនសែនចំបក់នេះទៀត។​ លោកក៏បាន​ជម្រាប​ជូនពីសមិទ្ធិផលរីកចម្រើននៃវិស័យអប់រំនៅខេត្តកំពង់ស្ពឺដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក៏ដូច

ជាមន្ត្រី លោកគ្រូអ្នកគ្រូទាំ​ងអស់​ក្នុងខេត្តផងដែរ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាង

លើនេះ ​លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេ​ខា​ក្រសួងអប់រំ​យុវជននិងកីទ្បា​បានសម្តែងនូវ​អា​រម្មណ៍រីករាយ ព្រមទាំងបានកោតសរសើរដល់សមា​គមគីមីកម្ពុជាដែលតែងតែប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗជួយផ្ដល់ចំណេះដឹងបន្ថែមដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅកម្ពុជាកន្លងមកនិងតទៅអនាគត។ លោកជំទាវបានមានប្រសាសន៍ថា ទន្ទឹមនឹងការ​អប់រំ​ចំណេះ​ដឹងពីទ្រឹស្ដី ចំណេះដឹង​ពិ​សោធន៍ក៏មាន​សារៈ​សំខាន់ណាស់ ព្រោះរៀនមុខវិជ្ជាគីមីត្រូវតែ​ផ្សារភ្ជាប់​ទៅ​នឹងការអនុវត្តពិសោធន៍ជាក់ស្តែង​ទើបសិស្ស​អាច​យល់ដឹងនូវរាល់ទ្រឹស្ដីទាំងទ្បាយនៃមេរៀនគីមីបាន។

លោកជំទាវក៏បានលើកទ្បើងបន្ថែម នូវការអប់រំផ្នែក​គុណ​ធម៌ សីលធម៌ និងបំណិនជីវិតដែលជាគន្លឹះ​ក្នុងការបណ្ដុះបណ្ដាលនាពេលបច្ចុប្បន្ននេះផងដែរ។

បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បាន​

ចាប់ផ្តើម​ណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការ​អនុ​វត្តការពិសោធ​ដោយផ្ទាល់ចំនួន៥មេរៀន ដែលមាន​

ដូច​ខាង​ក្រោម៖

១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈ​ពិ​សោធន៍​គីមីខ្នាតតូច

២. អង្គធាតុចង្អុលពណ៌ pH

៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង 

៤. អគ្គិសនីវិភាគទឹក

៥. ប្រតិកម្មបង្កើតកករ

សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:មួយថ្ងៃពេញដោយមិនមានភាពធុញទ្រាន់ ព្រមទាំងរីករាយត្រេកអរ​ ពេលគេអនុ​វត្ត​ការ​ពិសោធន៍បានជោគជ័យម្ដងៗ។ ពួកគេបាន​សម្ដែងនូវអារម្មណ៍រំភើបក្រៃលែងដោយកន្លងមកពួកគេមិនដែលធ្លាប់បានធ្វើពិសោធន៍ដោយផ្ទាល់ដូចនេះទេ។

វគ្គបណ្តុះបណ្តាល​បានប​ញ្ចប់​ដោយជោគ​ជ័យ​ដោយ​មាន​ការចូលរួមយ៉ាងយក​ចិត្តទុកដាក់ពី​លោកគ្រូអ្នក​ និងសិស្សានុ សិស្សទាំងអស់។

Share: