Back to News
March 20, 2026

Teacher Training in Pursat, 16-17 Nov. 2018

របាយការណ៍​(Report) នៅថ្ងៃទី​ ១៦–១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ សមាគម​គីមីកម្ពុជា​​​សហ​ការជាមួយមន្ទីរ​អប់រំ​​​យុវជន​និង​កីទ្បាខេត្តពោធិ៍សាត់បានបើកវគ្គ​បំប៉ន​ស្តីពី​“បច្ចេកទេសទីពិសោធសម្រាប់​គាំ​ទ្រ​មេ​រៀន​​គីមីនៅមធ្យម​សិក្សាទុតិយភូមិ“ ​ដល់​លោក​គ្រូអ្នកគ្រូគីមី នៅសាលា​ធនធាន​នៃវិទ្យាល័យពោធិ៍​សាត់ ខេត្តពោធិ៍សាត់។ ​​   ​    សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​ បង្កើនគុណភាពបង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិ និងលើកទឹក ចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន៥០នាក់ ​(ស្រី១៤នាក់)បាន​​​អញ្ចើញមក​ចូលរួម​ក្នុង​សិក្ខា​សាលានេះ។ លោក​ លឹម ​វុទ្ធី អនុប្រធានមន្ទីរអប់រំ​យុវជន និង​កីទ្បាខេត្តពោធិ៍សាត់  លោក ​ស៊ើង​ ដារ៉ា ​អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ​​ លោក...

របាយការណ៍​(Report)

នៅថ្ងៃទី​ ១៦–១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ សមាគម​គីមីកម្ពុជា​​​សហ​ការជាមួយមន្ទីរ​អប់រំ​​​យុវជន​និង​កីទ្បាខេត្តពោធិ៍សាត់បានបើកវគ្គ​បំប៉ន​ស្តីពី​“បច្ចេកទេសទីពិសោធសម្រាប់​គាំ​ទ្រ​មេ​រៀន​​គីមីនៅមធ្យម​សិក្សាទុតិយភូមិ“ ​ដល់​លោក​គ្រូអ្នកគ្រូគីមី នៅសាលា​ធនធាន​នៃវិទ្យាល័យពោធិ៍​សាត់ ខេត្តពោធិ៍សាត់។

​​   ​    សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​ បង្កើនគុណភាពបង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិ និងលើកទឹក

ចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។

លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន៥០នាក់ ​(ស្រី១៤នាក់)បាន​​​អញ្ចើញមក​ចូលរួម​ក្នុង​សិក្ខា​សាលានេះ។ លោក​ លឹម ​វុទ្ធី អនុប្រធានមន្ទីរអប់រំ​យុវជន និង​កីទ្បាខេត្តពោធិ៍សាត់  លោក ​ស៊ើង​ ដារ៉ា ​អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ​​ លោក ​អាំង ​តាក់មុនី នាយកវិទ្យាល័ពោធិ៍សាត់ លោក ទ្បុង​ទ្បាយ សមាជិកក្រុមប្រឹក្សាភិបាល លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ប្រធាន​ប្រតិបត្តិ​សមា​គមគីមីកម្ពុជា ​បានផ្តល់​កិត្តិ​យសចូលរួមក្នុង​ពិធី​បើក​វគ្គបំប៉ន​នេះ។

        គ្រូឧទ្ទេសបានធ្វើការណែនាំពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖

ក. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន

ខ. ប្រតិកម្មបំបែក NaHCO3ដោយកម្ដៅ

. មេរៀនស៊ីនេទិក

ឃ. ប្រតិកម្មអុកស៊ីដូរេដុកម្ម៖

          សង្កេតប្រតិកម្មលោហៈសូដ្យូម ជាមួយទឹក, Fe + CuSO4

         ប្រតិកម្មលោហៈ និងអាស៊ីដ និងសកម្មភាពគីមីនៃលោហៈ

. ទង្វើសាប៊ូ​ ។

នៅពេលរសៀលថ្ងៃទី​១៧ ខែវិច្ឆិកា ​ ឆ្នាំ២០១៨  ក្រុមការងារសមាគមគីមីកម្ពុជា​បានលើក​​យកបទបង្ហាញមួយនៃកម្មវិធីអគ្គរដ្ឋទូតវ័យក្មេង គឺវិធីរៀបចំជ្ហេលលាបសក់ ជូនដល់លោក​គ្រូ អ្នកគ្រូគីមីទាំងអស់ ព្រមទាំងអនុវត្តកម្មវិធីនេះ​នៅទី​សា​​ធារណៈ​បង្ហាញដល់សិស្សា​នុសិស្ស ប្រ​មាណជា ៩០ នាក់បានចូលរួម។ សិស្សា​​នុ​សិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តី​សប្បាយ​រីក​រាយជាខ្លាំង ព្រមទាំងចូលរួមប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំ​ក្នុងការផលិត ជ្ហេលលាបសក់​។ ជ័យលាភីទាំងប្រាំក្រុមបានទទួលវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តពីសមាគមគីមីកម្ពុជាផងដែរ។ សិក្ខាសា​​លា​បានបញ្ចប់​ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុក​ដាក់​ពីលោក​គ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។

Share:

Related Posts

March 20, 2026

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកោះកុង

ថ្ងៃទី ២៨–២៩ ខែមេសា ឆ្នាំ ២០២៣ នៅថ្ងៃទី​២៨-២៩ ខែមេសា ឆ្នាំ២០២៣ ស​មា​​​គម​គីមីកម្ពុជា​​​ បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កីទ្បាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាល​គ្រូ​គីមី​ស្តី​ពី​“បច្ចេកទេសទីពិសោធ សម្រាប់​គាំ​ទ្រ​មេ​រៀន​​គី​មី​​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ ដល់​លោក​គ្រូអ្នក​គ្រូគីមី​នៅ​សា​​​លាធនធាននៃវិទ្យាល័យចំណេះទូទៅ ​និង​បច្ចេកទេសតេជោសែន​កោះកុង  ខេត្តកោះកុង។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣៨ ​រូប (​ស្រី១៥រូប) ​អញ្ជើញ​មកពីវិទ្យាល័យ១​​​​​​​​​​​​១ ក្នុងក្រុង/ស្រុក៤​(ក្រុងខេមរ:ភូមិន្ទ ស្រុកកោះកុង​​ ​ស្រុកថ្មបំាង​ និងស្រុកមណ្ឌលសីមា នៃខេត្ត​កោះកុង)។ សិក្ខា​សា​លានេះ មានគោល​បំ​ណង​​ណែនាំទាំងទ្រឹស្តី និង​វិធី​សាស្រ្តពិសោធន៍ជូន​ដល់លោក​​គ្រូ​​អ្នកគ្រូគីមីដើ​ម្បី​ឱ្យពួកគេមានសមត្ថ​ភាព​ធ្វើការងារពិ​សោធន៍​​គី​មី...