CCS’s 5 years Strategic Planning 2026-2030
ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០
ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០
- គោលបំណង
- ជំរុញនិងសម្របសម្រួលការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តគីមី របកគំហើញ ឬប្រធានបទថ្មីៗដែលកំពុងពេញនិយម។
- បង្កនូវវេទិកាជួបជុំគ្នាដើម្បីផ្លាស់ប្តូរនូវរបកគំហើញចំណេះដឹង និងបទពិសោធន៍ថ្មីៗក្នុងចំណោមអ្នកគីមីជាតិ និងអន្តរជាតិ។
- ពង្រឹង និងពង្រីកសមត្ថភាពជំនាញពិសោធន៍ និងវិធីសាស្ត្រស្រាវជ្រាវ ដល់ សិស្ស និស្សិត ស្របតាមកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនថ្មីៗផ្នែកគីមីដល់គរុនិស្សិត និងគ្រូបង្រៀន។
- បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញនានា និងចំណេះដឹងមានប្រយោជន៍ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន។
- ពង្រឹងសមត្ថភាពសិស្សានុសិស្សថ្នាក់វិទ្យាល័យ ជាពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ទាំងទ្រឹស្តីនិងការអនុវត្តពិសោធន៍ដោយផ្ទាល់តាមរយៈការបង្កើតក្លឹបសិក្សាតាមវិទ្យាល័យនានា។
- បង្កើត ចងក្រង និងផ្សព្វផ្សាយនូវរបកគំហើញនានា និងចំណេះដឹងមានប្រយោជន៍ជាមូលដ្ឋានផ្នែកវិទ្យាសាស្រ្តគីមីតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន
- ជំរុញការផ្សព្វផ្សាយចំណេះដឹងមូលដ្ឋានផ្នែកគីមីវិទ្យាដល់សិស្សានុសិស្ស និស្សិត គរុនិស្សិតនិងសាធារណៈជន។
- ទិសដៅ
- ស្រាវជ្រាវវិទ្យាសាស្រ្តគីមីទាក់ទងផលប៉ះពាល់លើបរិស្ថាន សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ
- សិក្សាពីសុវត្ថិភាពក្នុងមន្ទីរពិសោធន៍គីមីនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា
- រៀបចំ សន្និសីទ វេទិកា សិក្ខាសាលា និងព្រឹត្តការណ៍នានាទាក់ទងនឹងវិទ្យាសាស្រ្តគីមី
- សិក្ខាសាលាបណ្ដុះបណ្ដាលពីជំនាញសមត្ថភាពក្នុងមន្ទីរពិសោធន៍ដល់សិស្សវិទ្យាល័យ គរុនិស្សិត គ្រូបង្រៀនគីមីនៅមធ្យមសិក្សា ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា
- បង្កើតក្លឹបសិក្សាតាមវិទ្យាល័យមួយចំនួនក្នុងរាជធានីខេត្ត ដើម្បីផ្តល់ការប្រឹក្សាលើចំណេះដឹងមូលដ្ឋានស្ដីពីគីមីវិទ្យា និងការអនុវត្តពិសោធន៍គីមីផ្ទាល់ដល់សិស្សានុសិស្សនៅវិទ្យាល័យ ជាពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ។
- ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវតាមរយៈការផលិតព្រឹត្តបត្រប្រចាំឆ្នាំ
- ផលិតស្ពតវីដេអូពីការបង្រៀន ទ្រឹស្ដី របៀបដោះស្រាយលំហាត់ និងការអនុវត្តពិសោធន៍ជាក់ស្ដែង និងផ្សព្វផ្សាយតាមបណ្ដាញសង្គម និងគេហទំព័ររបស់សមាគមគីមីកម្ពុជា