កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣
នៅថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកំពង់ធំនិងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP)នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែតបានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣»នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តន៍កំពង់ឈើទាល ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖ សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី៣នេះ មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល វិទ្យាល័យតាអោក វិទ្យាល័យទួលក្បិល និងលោកគ្រូគីមីចំនួន៣នាក់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តខេត្តកំពង់ធំ...