Back to News
November 25, 2025

វគ្គបំប៉នបច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមីនៅខេត្តប៉ៃលិន

        នៅថ្ងៃទី​២0-២១ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ និងថ្ងៃទី​១៩-២០​ខែមិថុនា​ឆ្នាំ​២០១៦ សមាគម​កម្ពុជា​​​សហ​ការជាមួយមន្ទីរ​អប់រំ​​​យុវជន និងកីទ្បា ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានបើកវគ្គ​បំប៉ន​ស្តីពី​បច្ចេកទេសទីពិសោធ ​សម្រាប់​គាំ​ទ្រ​មេ​រៀន​គីមីនៅមធ្យមសិក្សា​ដល់​លោក​គ្រូអ្នកគ្រូគីមីនៅសាលា​ធនធាន​ក្នុងបរិវេណវិទ្យា​ល័យ​ ហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ  និង វិទ្យាល័យអង្គរ ខេត្តសៀម រាប។ ​​   ​    សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​។ សិក្ខា​សាលាមានគោលបំណងបង្កើនគុណភាពបង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិនិងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន ១០៦នាក់​(បន្ទាយមាន​ជ័យ ៥២ នាក់ ស្រី១៨​ នាក់)...

        នៅថ្ងៃទី​២0-២១ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ និងថ្ងៃទី​១៩-២០​ខែមិថុនា​ឆ្នាំ​២០១៦ សមាគម​កម្ពុជា​​​សហ​ការជាមួយមន្ទីរ​អប់រំ​​​យុវជន និងកីទ្បា ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានបើកវគ្គ​បំប៉ន​ស្តីពី​បច្ចេកទេសទីពិសោធ ​សម្រាប់​គាំ​ទ្រ​មេ​រៀន​គីមីនៅមធ្យមសិក្សា​ដល់​លោក​គ្រូអ្នកគ្រូគីមីនៅសាលា​ធនធាន​ក្នុងបរិវេណវិទ្យា​ល័យ​ ហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ  និង វិទ្យាល័យអង្គរ ខេត្តសៀម រាប។

​​   ​    សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​។ សិក្ខា​សាលាមានគោលបំណងបង្កើនគុណភាពបង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិនិងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។

លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន ១០៦នាក់​(បន្ទាយមាន​ជ័យ ៥២ នាក់ ស្រី១៨​ នាក់) និង(សៀមរាប ៥៤ នាក់ ស្រី​១៨នាក់) បាន​អញ្ចើញមក​ចូលរួម​ក្នុង​សិក្ខា​សាលានេះ។ លោក​ ចាប សុខម៉េង អនុប្រធានមន្ទីរអប់រំ​យុវជន និង​កីទ្បាខេត្ត និង​លោក​ រិន ទ្បូត នាយកវិទ្យាល័យអង្គរ ខេត្ត​សៀមរាប និង ស្រី​បណ្ឌិត សៀង​ហ៊ុយ ប្រធាន​ប្រតិបត្តិ​សមា​គមគីមីកម្ពុជា​បានផ្តល់​កិត្តិ​យសចូលរួមក្នុង​ពិធី​បើក​វគ្គបំប៉ន​នេះ។

        គ្រូឧទ្ទេសបានធ្វើការណែនាំពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖

១. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន

២. កម្មវិធីពិសោធន៍កម្រិតបឋមភូមិ

ក. ការកំណត់ដង់ស៊ីតេនៃរូបធាតុ

ខ. ការញែកល្បាយ (ល្បាយកម្ទេចដែក ដីខ្សាច់ អំបិល)

គ.​ ទង្វើ និងអត្តសញ្ញាណកម្មឧស្ម័នសំខាន់ៗមួយចំនួន (អ៊ីដ្រូសែន អុកស៊ីសែន និង​កាបូន​ឌី​អុកស៊ីត)

៣. កម្មវិធីពិសោធន៍កម្រិតទុតិយភូមិ

ក. ប្រតិកម្មបំបែក NaHCO3ដោយកម្ដៅ

ខ.  ប្រតិកម្មអុកស៊ីដូរេដុកម្ម

គ. សង្កេតប្រតិកម្មលោហៈសូដ្យូម ជាមួយទឹក

ឃ. ប្រតិកម្មលោហៈ និងអាស៊ីដ និងសកម្មភាពគីមីនៃលោហៈ

ង. អត្រាកម្មអាស៊ីដខ្សោយ បាសខ្លាំង

ច. ទង្វើសាប៊ូ។

នៅពេលរសៀលថ្ងៃទី​២១​ ខែវិច្ឆិកា ​ ឆ្នាំ២០១៥  និង ថ្ងៃទី​២០ ខែមិថុនា ​ ឆ្នាំ២០១៦ ក្រុមការងារសមាគមគីមីកម្ពុជា​បាន​លើក​យកបទបង្ហាញមួយនៃកម្មវិធីអគ្គរដ្ឋគីមីវ័យក្មេង​(វិធី​រៀបចំជ្ហេលលាបសក់)ជូនដល់​លោកគ្រូអ្នកគ្រូគីមីទាំងអស់ព្រមទាំងអនុវត្តកម្មវិធីនេះ​នៅទី​សា​​ធារណៈ​បង្ហាញដល់សិស្សានុសិស្ស ប្រមាណជាជាង ១០០នាក់ បានចូលរួម។ សិស្សា​​នុ​សិស្សទាំងអស់មានចំណាប់អារម្មណ៍ និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំ​ក្នុងការផលិតជ្ហេលលាបសក់។ សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី

លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។ សិក្ខាកាមទាំងអស់បានធ្វើសំណូមពរស្នើឲ្យមាន​វគ្គបំប៉ន​នេះ​ឲ្យបាន​ញឹកញាប់បន្ថែមទៀត​ដើម្បីពួកគេបានរៀនពីចំណេះដឹងថ្មីៗយកទៅបន្ត​បង្រៀន​ដល់​​សិស្សានុសិស្ស។

Share:

Related Posts

November 25, 2025

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកំពង់ស្ពឺ

ថ្ងៃទី ២៤–២៥ ខែមីនា ឆ្នាំ ២០២៣ នៅថ្ងៃទី​២៤-២៥ ខែមីនា ឆ្នាំ ២០២៣ សមា​គម​គីមីកម្ពុជា​​​ បានសហ​ការជាមួយមន្ទីរ​អប់រំ ​​​យុវជន ​និង​កីទ្បា ខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមី​ស្តី​ពី​“បច្ចេកទេសទីពិសោធ សម្រាប់​គាំ​ទ្រ​មេ​រៀន​​គីមី​នៅ​​មធ្យម​សិក្សាទុតិយភូមិ“ ដល់​លោក​គ្រូអ្នក​គ្រូគីមីនៅ​សា​​​លាធនធាននៃវិទ្យាល័យកំពង់ស្ពឺ ខេត្តកំ​ពង់ស្ពឺ។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៤៤ ​រូប (​ស្រី១៩រូប) ​អញ្ជើញ​មកពី វិទ្យាល័យ១៨​​​​​​​​​​​​​ ក្នុងស្រុក៥​(ច្បារមន​ សំរោងទង គងពិសី ឧត្តុង្គ ភ្នំស្រួច នៃខេត្ត​កំ​ពង់ស្ពឺ។...

November 25, 2025

វគ្គបំប៉នបច្ចេកទេសទីពិសោធសម្រាប់គាំទ្រមេរៀនគីមីនៅខេត្តប៉ៃលិន

        នៅថ្ងៃទី​២0-២១ ខែវិច្ឆិកា ​ឆ្នាំ​២០១៥ និងថ្ងៃទី​១៩-២០​ខែមិថុនា​ឆ្នាំ​២០១៦ សមាគម​កម្ពុជា​​​សហ​ការជាមួយមន្ទីរ​អប់រំ​​​យុវជន និងកីទ្បា ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានបើកវគ្គ​បំប៉ន​ស្តីពី​បច្ចេកទេសទីពិសោធ ​សម្រាប់​គាំ​ទ្រ​មេ​រៀន​គីមីនៅមធ្យមសិក្សា​ដល់​លោក​គ្រូអ្នកគ្រូគីមីនៅសាលា​ធនធាន​ក្នុងបរិវេណវិទ្យា​ល័យ​ ហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ  និង វិទ្យាល័យអង្គរ ខេត្តសៀម រាប។ ​​   ​    សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោក​​គ្រូ​​អ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍​គី​មី​​នៅ​ក្នុងទីពិ​សោធន៍​។ សិក្ខា​សាលាមានគោលបំណងបង្កើនគុណភាពបង្រៀន និងរៀន​របស់​សិស្សនៅ​សាលា​មធ្យម​សិក្សាទុតិយ​ភូមិនិងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន ១០៦នាក់​(បន្ទាយមាន​ជ័យ ៥២ នាក់ ស្រី១៨​ នាក់)...

November 25, 2025

Summary Report of the Training Workshop

on“ How to conduct the experimental work in Chemistry laboratory and Theoretical Methodology” On 24-25 January, 2014, The Cambodian Chemical Society (CCS) cooperated with the Mondulkiri Provincial Department of Education...